ផលវិបាក​នៃ​ការប្រើ​ថ្នាំ​បញ្ចុះ​សម្អាត​ពោះវៀន​

596
ចែករម្លែក

បើទោះបីជា​គ្រូពេទ្យ​បានចេញ​វេជ្ជបញ្ជា​អោយប្រើ​ថ្នាំ​បញ្ចុះ​សម្អាត​ពោះវៀនធំ សម្រាប់​ការត្រៀម ធ្វើ​នីតិវិធី​វេជ្ជសាស្ត្រ​ណាមួយ ដូចជា​ការឆ្លុះ​មើល​ពោះវៀនធំ តែ​ភាគច្រើន មិនមែន​ដើម្បី​សម្អាត ពោះវៀនធំ សម្រាប់​បន្សាប​ជាតិពុល​ឡើយ​។ ហេតុផល គឺ​សាមញ្ញ​។ ប្រព័ន្ធ​រំលាយ​អាហារ ជា​កន្លែង​បញ្ចេញ​កាកសំណល់ និង​បាក់តេរី ដូច្នេះ រាងកាយ​របស់​យើង​មិនត្រូវ​ការលាង​សម្អាត ពោះវៀនធំ តាម​វិធី​ណា​ផ្សេងទៀត​នោះទេ​។​

​មានការ​គាំទ្រ​ថា ជាតិពុល​ដែលមាន​នៅ​ប្រព័ន្ធ​រំលាយ​អាហារ អាច​បង្កអោយមាន​បញ្ហា​សុខភាព ផ្សេងគ្នា​ជាច្រើន ដូចជា​ជំងឺ​រលាក​សន្លាក់ អា​លែ​ក​ស៊ី និង​ជំងឺហឺត​។ ពួកគេ​ជឿថា ការប្រើ​ថ្នាំ​បញ្ចុះ សម្អាត​ពោះវៀនធំ អាចធ្វើអោយ​សុខភាព​មាន​ភាពប្រសើរឡើង ដោយសារ​វា​អាច​យកចេញ នូវ​ជាតិពុល ជម្រុញ​ដល់​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​អោយមាន​សុខភាព​ល្អ បង្កើន​ថាមពល និង​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក​។ ទោះយ៉ាងណា នៅមាន​ភ័ស្តុតាង​តិចតួច​នៅឡើយ ចំពោះ​ការលើកឡើង​បែបនេះ​។​

​ជាការ​ពិតណាស់ ការប្រើ​ថ្នាំ​បញ្ចុះ​សម្អាត​ពោះវៀនធំ ពេលខ្លះ អាច​នាំអោយមាន​គ្រោះថ្នាក់​។ ការប្រើ​ថ្នាំ​បញ្ចុះ​សម្អាត​ពោះវៀនធំ អាច​បណ្តាលអោយមាន​ផលប៉ះពាល់​ដូចជា ចុកពោះ ហើមពោះ ក្អួតចង្អោរ​ជាដើម​។​

​ការព្រួយបារម្ភ​ធ្ងន់ធ្ងរ​បន្ថែមទៀត​នឹង​ការប្រើ​ថ្នាំ​បញ្ចុះ​សម្អាត​ពោះវៀនធំ គឺអាច​មានដូចជា ៖
• បង្កើន​ការ​ប្រឈម​ខ្ពស់​នឹង​ការបាត់បង់​ជាតិ​ទឹក​
• អាច​នាំអោយ​ធ្លាយ​ពោះវៀនធំ​
• បង្កើន​ការ​ប្រឈម​នឹង​ការឆ្លង​មេរោគ​

​ការប្រែប្រួល​ពពួក​អេឡិចត្រូលីត ដែល​អាចមាន​គ្រោះថ្នាក់ ប្រសិនបើ​អ្នកមាន​ជំងឺ​តម្រងនោម ឬ​មាន​បញ្ហា​សុខភាព​ផ្សេងទៀត​៕ ដោយ​: health.com.kh

#