ផលិតកម្មខ្មែរមេគង្គ បញ្ចេញ សាច់រឿងថ្មី បែបរន្ធត់ក្នុងរឿង «ព្រឺ-Fear»

319
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ពាក់កណ្តាលឆ្នាំ២០១៩ នេះ ផលិតកម្មខ្មែរមេគង្គ បានបញ្ចេញ វីដេអូរ បស់ខ្លួនមួយរឿងទៀតហើយបែបរន្ធត់ ព្រឺព្រួចសម្រាប់ជាចំណងដៃដល់ទស្សនិកជន និងមិនចង់អោយមានសភាពស្ងាត់រឿង ដូច្នេះផលិតករក៏ចាប់ផ្តើមជា មួយនិងការ សម្ពោធរឿងថ្មី «ព្រឺ-Fear» ដែលបានសម្ពោធកាលពីពេលថ្មីៗនេះ ហើយនិងត្រៀម ដាក់បញ្ចាំងតាមរោងភាពយន្ត នៅថ្ងៃទី១៨ កក្កដា ២០១៩ ខាងមុខនេះហើយ។

លោក ម៉ាធ្យូ រ៉ូប៊ីនសុន ផលិតកររឿង​ “ព្រឺ ឬ Fear” បានថ្លែងបញ្ជាក់ថា ដោយសារ តែភាពយន្តនេះ ជារឿងខ្លាំងមួយទាំងគុណភាព និងសាច់រឿង ហើយជារឿងប្រភេទ ស៊ើបអង្កេត និងរន្ធត់ដែលលោករំពឹងថា ផ្ទុះខ្លាំងក្នុងពេលដាក់បញ្ចាំង។ លោកថា សាច់រឿងទាំងមូល ត្រូវបានលាក់ជិត និងស្ទើរមិនគួអោយជឿថា ចុងក្រោយមានរឿង មិននិងស្មានដល់ ដូច្នេះហើយលោករំពឹងថា និងសុំចិត្តអ្នកដែលបានចូលទស្សនា «រឿងព្រឺ» សូមកុំនិយាយសាច់រឿងប្រាប់មិត្តភ័ក្រដែលមិនទាន់បានចូលមើល ព្រោះតែសាច់រឿងមានភាពប្រទាក់ក្រឡាគ្នាពីមួយវគ្គ ទៅមួយវគ្គ អីចឹង អ្នកទស្សនា មុន គួរប្រាប់មិត្តភ័ក្រ ឬបងប្អូនថា សូមកុំរំលង រឿង «ព្រឺ-Fear» នេះអោយសោះ។

សូមបញ្ជាក់ថា រឿង «ព្រឺ-Fear» នឹងមាន​គម្រោងនាំចេញក្រៅប្រទេសផងដែរ ដោយសារ តែមានស្ដង់ដារពេញលេញ។ ភាពយន្តនេះ និយាយពីឃាតកម្មលើ នារីក្រមុំវ័យក្មេង ដោយសាច់រឿងទាំងមូល បានលាក់តួអង្គឃាតកររហូត ទាល់តែ បញ្ចប់សាច់រឿង ទើបលាតត្រដាង។ យ៉ាងណាមិញ ក្នុងភាពយន្តនេះ ប្រកាស សំណូមពរ មិនឲ្យអ្នកទស្សនាហើយ ប្រាប់អ្នកមិនទាន់ទស្សនាថា អ្នកណា ជាឃាតករ នោះទេ ដើម្បីឲ្យកាន់តែកញ្ជ្រោលក្នុងការតាមដាន៕