ផលិតកម្ម​ក្លី​បស៍​មេ​ឌាប​ញ្ចេ​ញ​ស្នាដៃ​ទី​២​រឿង​“​ក្មេង​ទី​៦”​ប្រជុំ​ដោយ​តារា​ល្បី​ជាច្រើន​

546
ចែករម្លែក
  • 6
    Shares

ដោយ​៖​បូ​រិ​ន​/​ភ្នំពេញ​៖ ផលិតកម្ម​ក្លី​បស៍​មេ​ឌា (Clips Media) បញ្ចេញស្នាដៃ​ទី​២​របស់ខ្លួន​គឺ​រឿង “​ក្មេង​ទី​៦” ដែលជា​ខ្សែភាពយន្ត​ភ័យ​រន្ធ​ដោយ​ប្រជុំ​ដោយ​តួ​ល្បីៗ​ជា​ច្រើ​រូប ហើយ​ជា​តួឯក​គឺ​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី លោក មុំ សុទ្ធា​រ៉ា និង កុមារី ឈូ​ឈូ (​អាង សុជាតា​) ព្រម​តារា​ល្បី​ជាច្រើនរូប​ទៀត​។

​ក្នុង​ពិធី​សម្ពោធ​រឿង​ជា​ផ្លូវ​របស់​ផលិតកម្ម Clips Media​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៩ នៅ​រោងកុន​ឡេ​ជេន​អេ​ដេ​ន​បឹងកក់ លោក សា​រិ សុវណ្ណ​រ័ត្ន អ្នក​ដឹក​រឿង “​ក្មេង​ទី​៦” បាន​ថ្លែងឱ្យដឹងថា សម្រាប់​ខ្សែភាពយន្ត​ក្រុមការងារ​របស់លោក​មិន​ត្រឹមតែ​ចំណាយ​ទុន​ច្រើន​នោះទេ​។​គឺ បានធ្វើ​ការលះបង់​ពេលវេលា​ជាច្រើន​ខែ​មកហើយ​។

​ក្នុង​ផលិត​ដើម្បី​គុណភាព​ល្អ និង កម្រិត​ស្ទង់​ដា​ធ្វើ​យ៉ាង​ឱ្យ​ទស្សនិកជន​ពេញចិត្ត​។ សូម្បីតែ​ប្លង់​ភ័យខ្លាច រន្ធ​ក្នុងព្រៃ​ម្តងៗ​គឺ​ក្រុមការងារ​របស់ខ្លួន​ពិនិត្យ​និង​ស្វែងរក​កន្លែង​ដែល​ល្អ​ខុសពី​គេ​និង​ជាពិសេស​ទីតាំង​តំបន់​ណា​ឱ្យ​សម​នឹង​ឈុត​ភ័យខ្លាច​នោះ មិនមែន​ចេះតែ​រើស​កន្លែង​ណា​ក៏បាន​យកមក​ថត​នោះទេ​។

​លោក សា​រិ សុវណ្ណ​រ័ត្ន បាន​បញ្ជាក់ថា ខ្សែភាពយន្ត​នេះ ជា​ស្នាដៃ​ទី​២​របស់​ផលិតកម្ម Clips Media ដែល​ធ្វើ​ការចំណាយ​ទុន​ក៏​ធំ និង ជាពិសេស​ពេលវេលា ដើម្បី​ធ្វើ​រឿងនេះ​យ៉ាងណា​ឱ្យ​គុណ​ភាពល្អ ប្រសើរ​ជាង​យក​បរិមាណ​ផលិត​តែ​គ្មាន​គុណភាព​។

រឿងនេះ​ពិត​ល្អមើល ព្រោះ​មាន​តារា​ល្បីៗ ដែលមាន​ទេពកោសល្យ ហើយ​ជាពិសេស​នោះ វត្តមាន​តារា​សម្តែង សុខ សោ​ម៉ា​វ​ត្តី លោក មុំ សុទ្ធា​រ៉ា និង​កុមារី​ឈូ​ឈូ​(​អាង​សុជាតា​)​ដែល​សុទ្ធ​ជាតា​រា​មាន​ប្រជាប្រិយភាព​លេង​អស់ពី​សមត្ថភាព​មិនឱ្យ​ទស្សនិកជន​ខកបំណង​ឡើយ​។​

​ជាមួយគ្នា​នោះ​អ្នកនាង​សុខ​សោ​ម៉ា​វ​ត្តី​បាន​បង្ហើប​ឱ្យដឹងថា​សាច់រឿង​នេះ​នាង​តួអង្គ​ស្រី​ដែល​ត្រូវ​ខ្មោចលង​ជាប់​រហូត​។​ប៉ុន្តែ​នាង​មិន​ប្រាប់​សាច់រឿង​ទាំងអស់​បានឡើយ​ដោយ​សុំឱ្យ​ទស្សនិកជន​មក​ទស្សនា​ផ្ទាល់​ថា​សាច់​ទាំងមូល​យ៉ាងនេះ​ហើយ​តួ​ប្រុស​ក្នុង​រឿង​បានធ្វើ​ខ្លះ​ដាក់​លើ​នាង​រហូត​កើតចេញ​រឿង​មួយ​ឈ្មោះថា “​ក្មេង​ទី​៦”​។

​អ្នក​មេម៉ាយ​វ័យក្មេង​រូបនេះ​បាន​និយាយថា​ក្នុង​រឿងនេះ​មាន​ឈុត​មួយ​ដែល​នាង​សម្តែង​ពេញចិត្ត​យ៉ាងខ្លាំង​គឺ ឈុត​តួ​ស្រី​បាត់បង់​កូន​ក្នុង​ផ្ទៃ ខណៈ​តួ​ប្រុស​កំពុងតែ​សប្បាយ​នៅ​ខារ៉ាអូខេ​ជាមួយ​ស្រី​ផ្សេង ដែល​ឈុត​នេះ​នាង​អាន​សាច់រឿង​ហើយ​នាង​ព្រឺរ​សម្បុរ​ស​ពេញ​ខ្លួន​មាន​អារម្មណ៍​អាណិត​មនុស្ស​ស្រី​ក្នុង​សាច់​រឿងនេះ​៕S/​