ផលិតកម្ម​ថោ​ន​លើកគ្នា​ទៅ​ច្រៀង​នៅ​ផ្សារ​រាត្រី​កុងតឺន័រ​សៀមរាប​

11335

(​ភ្នំពេញ)​៖ បើតាម​ការ​ឲ្យ​ដឹង​ពី លោក ករុណា ពេជ្រ អ្នកគ្រប់គ្រង​ទូទៅ​នៃ​ផលិតកម្ម​ថោ​ន ក៏ដូចជា​អ្នកមើល ការខុសត្រូវ​ផ្នែក​ដេ​គ័​រ​នៅ​ផ្សារ​រាត្រី​កុងតឺន័រ​សៀមរាប បាន​ឲ្យ​ដឹងថា តារាចម្រៀង​ប្រុស​-​ស្រី របស់​ផលិតកម្ម ថោ​ន​ទាំងអស់ សរុប​ជាង​២០​រូប ត្រូវ​បានទទួល​ការអញ្ជើញ​ជា​កិត្តិយស​ចូលរួម​ច្រៀង​រាំ​កម្សាន្ត ជូន​ទស្សនិកជន​ក្នុង​រាត្រី​ថ្ងៃទី​១ រហូតដល់​រាត្រី​ថ្ងៃទី​៣ ធ្នូ ដើម្បី​អបអរសាទរ​ពេល​សម្ពោធ​ផ្សារ​រាត្រី​កុងតឺន័រ សៀ​បរាម​។
​ ​
​លោក ករុណា ថា​នេះ ជា​ឱកាស​ពិសេស​និង​ដ៏​កម្រ​ដែល​អ្នកចម្រៀង​ប្រុស​-​ស្រី​ទាំងអស់​បាន​ជួបជុំគ្នា នឹង​ត្រូវបាន​អញ្ជើញ​ជា​កិត្តិយស​មួយក្រុម​ធំ​បែបនេះ តែម្តង លោ​កថា​នេះ​ជា​ឱកាស​ពិសេស​មួយ ដែល​ពួកគាត់​បាន​សម្តែង​និង​ច្រៀង​រួមគ្នា ព្រោះ​ក្រៅពី​ការថត​កម្មវិធី​សម្រាប់​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ពួកគាត់​មិនមាន​ពេល​ជួបជុំគ្នា​បែបនេះ​ទេ ម្យា​ង​ការចូលរួម​ច្រៀង​កម្សាន្ត​នៅ​ផ្សារ​រាត្រី​កុងតឺន័រ​នេះ ក៏​ជា​ឱកាស​មួយ​សម្រាប់​បងប្អូន​នៅ​ខេត្តសៀមរាប ក៏ដូចជា​ភ្ញៀវទេសចរ​អាចមក​ច្រៀង​លេង​កម្សាន្ត ជាមួយ​ក្រុម​ចម្រៀង​របស់​ផលិតកម្ម​ថោ​ន​បាន​ទាំងអស់គ្នា​។

​លោក​បន្ថែមថា ក្នុង​ពិធី​សម្ពោធ​ផ្សារ​រាត្រី​កុងតឺន័រ​នេះ មិន​ត្រឹម​តែមាន​តន្ត្រី​ប្រគុំ​ចម្រុះ​គ្នា ជាមួយនឹង​ស្តាយ ចម្រៀង​ប្លែកៗ​របស់​ក្រុម​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន​នោះទេ ពួកគាត់​ដែល​មក​ទស្សនា អាច​មករក​ទិញ ទំនិញ​គ្រប់​ប្រភេទ និង​ពិសារ​អាហារ​គ្រប់​រស់ជាតិ​ជាពិសេស​ក៏មាន​ការតាំងពិព័រណ៍​ផលិតផល​ដែល ជា​ផលិតផល​របស់​ខ្មែរ​រហូតដល់​ជាង ៨០ ស្តង់​ផងដែរ​។

​តារាចម្រៀង ករុណា ពេជ្រ ដែលជា​ម្ចាស់​ហាង​លក់ទំនិញ ២៤​ម៉ោង និង​ហាង​ស្រា ស្ថិតនៅក្នុង​ផ្សារ​រាត្រី កុងតឺន័រ​សៀមរាប បាន​បញ្ជាក់ថា នៅក្នុង​កំឡុង​ពេលនេះ លោកអ្នក​អាចមក​កម្សាន្ត​ក៏បាន​មក​ញាំ​អាហារ ស្តាប់ភ្លេង​លេង​ក៏បាន ព្រោះ​រយៈពេល​បី​ថ្ងៃនេះ នៅតាម​ស្តង់​ទំនិញ​ខ្លះ​អាច​នឹងមាន​ការលក់​បែ​ប​កម្មវិធី ប្រូ​ម៉ូ​សិន​ពិសេសៗ​សម្រាប់​ភ្ញៀវ​នៅក្នុង​អំឡុងពេល​សម្ពោធ​នេះ​៕ ដោយ​: បញ្ញា​សាស្ត្រ​