ផលិតកម្ម​ទឹកដោះគោ​ចិន​កំពុងតែ​ត្រូវបាន​ពង្រឹងគុណភាព​ផ្អែក​តាម​ទស្សនៈ “​គុណភាព​កាន់តែ​ខ្ពស់​កាន់តែ​ល្អ​”

1440
ចែករម្លែក

​ពេលនេះ យើងខ្ញុំ​សូម​បន្ត និទាន “​រឿង​ចិន​” ជូន​លោកអ្នក​ដើម្បី​ឧទ្ទេសនាម​អំពី​កំណែទម្រង់ ផ្នែក​ផ្គត់ផ្គង់ របស់​ប្រទេស​ចិន និង​ផ្សព្វផ្សាយ​អំពី ដំណើរ​ងើបឡើង​វិញ​នៃ​ផលិតកម្ម​ទឹក ដោះ​គោ​របស់​ប្រទេស​ចិន ។​

​សព្វថ្ងៃ ប្រជាជន​ចិន​យកចិត្ត ទុកដាក់​កម្រិត​ខ្ពស់​ចំពោះ​ការថែរក្សា សុខភាព ហើយ​មាន​សំណូមពរ និង តម្រូវការ​កាន់តែច្រើន​អំពី​ការលើក កម្ពស់​គុណភាព និង​បង្កើន​ប្រភេទ ផលិតផល​ដោះ​គោ ។ លោកស្រី លី ជឺ អ្នកគ្រប់គ្រង​ផលិតកម្ម​ម្នាក់​របស់ ក្រុមហ៊ុន​ពន្លឺ​រស្មី​ផលិតកម្ម​ទឹកដោះគោ វ៉ាន់​តា​សាន ខេត្ត​ហី​ឡុង​ជាំ​ង បានធ្វើ ការងារ​នេះ​១៦​ឆ្នាំ​ហើយ ។ លោកស្រី​ធ្លាប់​ឆ្លងកាត់​ដោយផ្ទាល់ នូវ​ដំណើរ វិវឌ្ឍន៍​ដែល​ប្រែក្លាយ​ពី​ការចិញ្ចឹម សត្វ​គោ​បែប​ធម្មជាតិ​ទៅជា​វិធី​ចិញ្ចឹម បែប​វិទ្យាសាស្ត្រ ហើយ​ជា​អ្នក​សាក្សី​នៃ ការ​ងើប​ឡើងវិញ​នៃ​ផលិតកម្ម​ទឹកដោះ គោ​របស់​ប្រទេស​ចិន ។​

​លោកស្រី​ធ្វើការ​ងារ​នេះ​បាន ១៦​ឆ្នាំ​ហើយ ។ លោកស្រី​យល់ឃើញ ថា​អ្នក​ដែល​ចង់​ធ្វើការ​ងារ​នេះ ឱ្យបាន ល្អ​សុទ្ធតែ​ផ្តោត​សំខាន់​ទៅលើ​ការ ចិញ្ចឹម សត្វ​គោ ដើម្បី​យក​ទឹកដោះគោ ល្អ​បំផុត ដោយមាន​ពាក្យស្លោក​មួយ ម៉ាត់​ថា “​គុណភាព​កាន់តែ​ខ្ពស់​កាន់តែ​ល្អ​” ។​
​ ​
​លោកស្រី​ចូលធ្វើការ​នៅ កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ បន្ទាប់ពី​បញ្ចប់ ការសិក្សា​ពី​សាកលវិទ្យាល័យ ។ លោក ស្រី​បាន​រំលឹក​ឡើងវិញ​ថា កាលនោះ គេ​មិន​គិតពី​អាកាសធាតុ ឬ​បរិស្ថាន សម្រាប់​ចិញ្ចឹម សត្វ​គោ​ទេ ពីព្រោះ​មាន វាលស្មៅ​ទូលំទូលាយ ហើយ​មាន មនុស្ស​រស់នៅ​ទីនោះ​មិន​ច្រើន​ទេ បានជា យើង​ចិញ្ចឹមសត្វ​គោ​បែប​ធម្មជាតិ ។​
​ ​
​ក្រោយពី​ធ្វើការ​បាន​មួយឆ្នាំ លោកស្រី​បានក្លាយ​ជា​បុគ្គលិក​ការងារ​ម្នាក់​ក្នុង​ការិយាល័យ​គ្រប់គ្រង គម្រោង ប្រភព​ទឹកដោះគោ ។ លោកស្រី​ចាប់ផ្តើម សិក្សា​ស្រាវជ្រាវ​អំពី​ប្រភព​ទឹកដោះគោ ហើយ​ទើប​ដឹងថា កសិដ្ឋាន​ចិញ្ចឹម សត្វ​គោ​ដែល​លោកស្រី​ធ្លាប់​ធ្វើការ​នោះ​ស្ថិតនៅក្នុង​តំបន់​ដែលមាន ល័ក្ខខ័ណ្ឌ ល្អ​បំផុត​សម្រាប់​ចិញ្ចឹមសត្វ​គោ ពោលគឺ ស្ថិតនៅ​តំបន់​ក្នុង​ចន្លោះ​រយៈបណ្តោយ ខាងជើង​៤២-៤៧​អង្សា​សេ​។ លោកស្រី បញ្ជាក់ថា នេះ​ជា​ឧត្តមភាព​ពិសេស​មួយ​បើ​មិនអាច ប្រើប្រាស់​វា​ឱ្យបាន សព្វគ្រប់​ពិតជា​គួរឱ្យ​ស្តាយ​ណាស់ ។​
​ ​
​ក្រោយមក ដើម្បី​ចិញ្ចឹមសត្វ គោ​ឱ្យបាន​កាន់តែ​ល្អប្រសើរ និង​ទទួល បាន​ទឹកដោះគោ​ដែល​កាន់​តែមាន ជីវជាតិ និង​រសជាតិ​ឆ្ងាញ់ គេ​ចាប់ផ្តើម ផ្តល់​បន្ទប់ VIP ដល់​សត្វ​គោ​។ ជាពិសេស​ក្នុង​កសិដ្ឋាន​ចិញ្ចឹម គោ​ធំៗ សត្វ​គោ​តែង តែ​ទទួល “​បដិសណ្ឋារកិច្ច​យ៉ាង​រាក់ទាក់ កក់ក្តៅ​” ដោយ​អាច​ស៊ី​ចំណី​ដែលមាន ជីវជាតិ និង​ទឹក​ដែលមាន​កម្តៅ​នឹងនរ ហើយ​អាច​ស្តាប់ភ្លេង​ពីរោះ និង​អាច ដេក​លើ​ពួក​ទន់ៗ ។ ចំណែក​ការយក ទឹកដោះគោ គេ​ក៏​ធ្វើ​តម្រាប់​តាមរបៀប ធម្មជាតិ​ដូច​បំបៅកូន​គោ​អ៊ីចឹង ។​
​ ​
​លោកស្រី​បន្តទៀតថា គុណភាព គឺជា​ជីវិត​របស់​ផលិតផល​ទឹកដោះ គោ ។ ខ្ញុំ​យល់ឃើញថា គុណភាព​ផលិត ផល​ហាក់ដូចជា​ក្មេង​ម្នាក់ ដែល​ងាយ កើត​ជំងឺ មានតែ​ខិតខំ​ថែទាំ​វា​ឱ្យបាន ម៉ត់ចត់ ទើប​វា​អាច​ធំធាត់​ឡើង​ដោយ មាន​សុខ​ភាពល្អ ។
​ ​
​លោកស្រី​សង្កត់ធ្ងន់ថា សព្វថ្ងៃ ក្មេងៗ​រើសអើង​ចំណី យុវជន យុវតី​ចូលចិត្ត​ផលិតផល​ដែល មាន​កម្រិត ថ្នាក់ខ្ពស់ ចំណែក​ចាស់ៗ​មាន​តម្រូវការ កាន់តែច្រើន ។ ដូច្នេះ​ផលិតកម្ម​របស់ យើង​ត្រូវតែ​បោះជំហាន​ទៅមុខ​ឱ្យទាន់ ពេលវេលា ។ បើ​ពុំ​នោះទេ តើ​អ្នកណា​សុខចិត្ត​ទិញ​ផលិត ផល​របស់​យើង​? ៕ ដោយ ខឺ ជុង​ចា (​ដកស្រង់ ចេញពី “​កាសែត​ប្រជាជន ដេលី​”)

​នៅក្នុង​តំបន់ស្វ័យយ័ត ហ្គា​ន​ណា​នទី​ប៉េ ខេត្ត ហ្គា​ន​ស៊ូ នៅ​ភាគ​ពាយ័ព្យ​នៃ ប្រទេស​ចិន ឧស្សាហកម្ម ផលិត​ទឹកដោះគោ កំពុងតែ​ក្លាយជា​ប្រភព​ចំណូល ដ៏​ចំបង​សម្រាប់​កសិករ នៅក្នុង​មូលដ្ឋាន (​រូបថត ដោយ Chen Bin)