ផលិតកម្ម​រ៉េដ​ភី​ក​ឆឺ សហការ​ជាមួយ​អ្នកជំនាញ​ល្បីៗ​ដើម្បី​បង្កើន​គុណភាព​ខ្សែភាពយន្ត​ខ្មែរ​

350

(​ភ្នំពេញ​)៖​ថ្លែង​ក្នុង​សន្និសីទ កាសែត កាលពីពេល​ថ្មីៗ​ផលិតកម្ម រ៉េដ ភី​ក​ឆឺ​បាន​អះអាងថា និង​ផលិត​ខ្សែ​ភាព យន្ត​ដែលមាន​គុណភាព និង​ថត​ដោយ Camera កម្រិត 2K សម្រាប់​ដាក់​បញ្ចាំង នៅក្នុង​ស្ថានីយទូរទស្សន៍ CTN ។ ផលិត កម្ម​មួយ​នេះ ក៏មាន​ដៃគូ​សហការ​ជា មួយ​នឹង​អ្នក​កាត់ត​រូបភាព​ជំនាញ​មកពី ប្រទេស​អូស្ត្រាលី​ផងដែរ ។
​ ​
​លោក ជា ឌី​ណា​ង អ្នក​ចាត់ ការ​ទូទៅ​ផលិតកម្ម រ៉េដ ភី​ក​ឆឺ (RED PICTURE) បានឱ្យដឹងថា ការចាប់​ដៃគូ សហការ​នេះ គឺជា​ការលើកស្ទួយ​វិស័យ ភាពយន្ត​របស់​កម្ពុជា​ដោយ​ផ្អែកលើ គោលការណ៍​បី ។ ១-​គុណភាព​របស់ ភាពយន្ត RED បាន​ដៃគូ​សហការ​ជាមួយ ក្រុមហ៊ុន​កាត់ត Black Magic ដើម្បី សម្រួល​ដល់​ផ្នែក​បច្ចេកទេស ដើម្បី​ជំរុញ នៃ​គុណភាព​។ ២-​គឺ​លទ្ធផល ធ្វើយ៉ាងណា​ត្រូវតែ​ផលិត ខ្សែភាពយន្ត​ឱ្យបាន​៤ រឿង​ក្នុង​មួយឆ្នាំ ។ ៣-​គោលដៅ​ផលិត​កម្មបាន បើកចំហ​សម្រាប់​ដៃគូ​សហការ ទាំងឡាយ ដែល​ពាក់ព័ន្ធ​លើ​វិស័យ ភាពយន្ត ។ លោក​បញ្ជាក់ថា ដូច​ដឹង ស្រាប់​ហើយ​ផលិតកម្ម Red Picture បាន​បើកចំហ​ជាមួយនឹង​ផលិតកម្ម​កង ចក្រ និង​ជទ​ណ ការបើកចំហ​នេះ​គឺ ដើម្បី​គោលដៅ​របស់ Red Picture ។
​ ​
​អ្នកចាត់ការ​ទូទៅ​រូបនេះ បន្ថែមថា បើទោះបីជា​Red Picture បាន ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ទាំងបី​ខាងលើ ដើម្បី​ពង្រឹងពង្រីក​នៅ​វិស័យ​ភាពយន្ត ខ្មែរ​មួយ​នេះ​ឱ្យ​កាន់តែ​មាន​ភាព​ទាន់ សម័យ​នៅក្នុង​សង្គម​ស៊ី​វិ​ល័យ មួយ​នេះ​។ ទោះបី​ការផលិត​ភាពយន្ត មាន​ចំណូល​តិច​ឬ​ច្រើន ក៏​ផលិតកម្ម Red Picture នេះ បានសម្រេច​បរិច្ចាគ​ទឹក ប្រាក់​១០​ភាគរយ ចូលក្នុង​កម្មវិធី​មនុស្ស ធម៌​សង្គម​ផងដែរ ។
​ ​
​សូម​រំលឹកថា កន្លងមក ផលិតកម្ម Red Picture បាន​ផលិត​ភាពយន្ត​ដុំ ដាក់​បញ្ចាំង​តាម​រោងកុន និង​ទទួលបាន ការគាំទ្រ​យ៉ាង​ក្រាស់ក្រែល​ហើយ​ស្នាដៃ ទាំងនោះ​នៅតែ​ដក់​ក្នុង​ចិត្ត​ទស្សនិកជន ដូចជា​រឿង “​ទង់ព្រលឹង​” រឿង “​ភូមិ អត់​មនុស្ស​” រឿង​“ សង្សារ​ខ្ញុំ​ក្រមុំ​កូន មួយ​” និង​រឿង​“​ផ្ទះ​សសរ​កណ្តាល​”​។​
​ ​
​ចំណែក​ស្នាដៃ​ថ្មី ផលិត​ខ្សែ ភាពយន្ត​ភាគ សម្រាប់​ទូរទស្សន៍ CTN ផលិតកម្ម​មួយ​នេះ បានរៀបចំ​តួ​សម្តែង ល្បីៗ​លំដាប់​ជួរមុខ ដូចជា អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា និង​វី​ជេ​អា​ណូ តារា ចម្រៀង Sam អ្នកនាង ទូច ស្រី​លក្ខណ៍ រួម​នឹង​តារា​សម្តែង​ល្បីៗ​ជាច្រើន​ដួង ទៀត ៕ ដោយៈ​បញ្ញា​សាស្ត្រ​

លោក ជា ឌី​ណា​ង អ្នកចាត់ការ​ទូទៅ​ផលិតកម្ម​រ៉េដ​ភី​ក​ឆឺ (​Red Picture​)
​តារា​សម្តែង​ស្រី​-​ប្រុស ចូលរួម​ក្នុង​ថ្ងៃ​ធ្វើ​សន្និសីទកាសែត​របស់​ផលិតកម្ម​រ៉េដ​ភី​ក​ឆឺ (​Red Picture​)​