ផលិតកម្ម​, ផលិតផល​, ផែនការ​, ផុង​, ផើម​, ផុស​, ផល​, ផ្អែម​, ពន្លះ​, ពង្រាយ​, ពពាក់​, ពពក​, ​ពង្វាត​, ពង្រោះ​, ពន្លក​, ពុះ​

2223
ចែករម្លែក

​ផលិតកម្ម ផៈ​លិ​តៈ​– បា​. ( ន​. ) (​ផលិត + កម្ម​) ការបង្កើត​ផល​, ការធ្វើ​ឱ្យបាន​ផល​, ការបង្ហាញ ឬ បញ្ចោ​ញ​ផល​ឱ្យឃើញ​ជាក់ស្តែង​, អំពើ ដែលនាំឱ្យ​បានសម្រេច​ផល (​បារ​. ភ​រៀ​ដុ​ច​តិ​នៀ​) ។
​ ​
​ផលិតផល ផៈ​លិ​តៈ​ផល់ បា​. សំ​. ( ន​. ) (​ផលិត + ផល​) ផល​ដែល បានធ្វើ​សម្រេច​ហើយ គឺ​ផល​ដែល​កើត បានមកពី​ការប្រកបមុខរបរ​ផ្សេងៗ មាន កសិកម្ម និង​ឧស្សាហកម្ម​ជាដើម (​បារ​. ភ​រៀ​ដ៉ិ​ត​) ។
​ ​
​ផែនការ ( ន​. ) គម្រោងការ​, គោល​ការដែល​ត្រូវធ្វើ​ ៖ ធ្វើតាម ផែនការ​, ផែនការ​៥​ឆ្នាំ ។
​ ​
​ផុង ( កិ​. ) លង់​ចុះ​, លិច​ចុះ​, កប់​, ស៊ុន​, ជ្រុល​ ៖ ផុងកៃ​, ផុងដៃ​, ផុង ជើង​, ដើរ​ប្រយ័ត្ន ក្រែង​ផុង ។ ផុងខ្លួន លង់ខ្លួន​, ស៊ុន​ឬ​ជ្រុលខ្លួន​ទៅក្នុង​អំណាច ក្នុង​កណ្តាប់ដៃ​គេ ដោយ​មិន​សម​នឹង បំណង ។ ផុងគំនិត ស៊ុន​ឬ​ជ្រុល​គំនិត លើ​ការខុស​ទំនង ។ លិចលង់ផុងកៃ លិចលង់​ហិនហោច​, ស៊ុន​ជ្រុល​ខូចការ (​ព​. សា​.) ៘
​ ​
ផើម ( កិ​. ) មាន​គ័ភ៌​, មានកូន ក្នុង​ផ្ទៃ ។ ស្តេច​ស្ត្រី​ផើម​ហៅ ទ្រង់​គ័ភ៌ ។ ស្ត្រី​ជា​ម្នាង​ក្សត្រ​ផើម ហៅ មាន​គ័ភ៌ ។ ស្ត្រី​ទាំងពួង​ផើម ហៅ មាន​ផ្ទៃពោះ (​ព​. រ​.), ឬ ព​. សា​. ហៅ មាន​ពោះពុង ។ ផើមព្រៃ ផើម​ដោយ​ស្មន់អន្ធករ (​ព​. ទ្រ​. ម​.) ។ ស្រូវ​ផើម ស្រូវ​មាន​ផ្កា​មិនទាន់ ចេញ ។ ( ន​. ) ឈ្មោះ​ដំបៅ​មួយ​ប្រភេទ កើត​នៅ​បាតជើង​ឬ​កែងជើង ក​ខ្ទុះ​ខាប់ នៅតែ​ខាងក្នុង​ឡើង​សម្បុរ ស្បែក​លឿង​៖ ដំបៅ​ផើម ។
​ ​
ផុស ( កិ​. ) លេចឡើង​ពី​ក្នុង ទឹក​ឬ​ពី​ក្នុង​ដី​, ខ្សុ​រ​ឡើង​ ៖ កំណប់​ផុស​, ទឹកផុស ។ ស្រាប់តែ បណ្តាល​គិត​ឱ្យ ឃើញ​, បណ្តាលឱ្យ​យល់ច្បាស់​លាស់​ ៖ ផុសគំនិត​, ផុសប្រាជ្ញា ។ គុ​. ដែល​ដោយ ជ្រោក​សាច់​៖ ឪឡឹក​ផុស ។
​ ​
​ផល ផល់ សំ​. បា​. ( ន​. ) ផ្លែ​, សេចក្តីចម្រើន​, លាភ​, ចំណេញ​, រង្វាន់​, សម្បត្តិ​, សេចក្តី​រុងរឿង​, ការ​ដុះដាល​, ប្រយោជន៍​ដែល​បានសម្រេច​ហើយ​, អ្វីៗ​ដែល​កើតមក​អំពី​ហេតុ​, សុខទុក្ខ ដែល​កើត​អំពី​កម្ម​, លេខ​ល័ឰ​ ៖ ឆ្នាំនេះ សារពើដំណាំ​មាន​ផល​ល្អ​ជាង​ឆ្នាំមុន​, ខ្ញុំ​ខំប្រឹង​ធ្វើការ ណាស់​, ប៉ុន្តែ​មិនសូវ មាន​ផល​ប៉ុន្មាន​, កម្ម​ឱ្យ​ផល​, ផល​បុណ្យ ពី​ព្រេងនាយ​, បានសម្រេច មគ្គផល ៘
​ ​
​ផ្អែម ( គុ​. ) ដែលមាន រស​ស្ករ​, មានឱជារស​ដូច​ស្ករ ឬ​ដូច​ទឹក ឃ្មុំ​ដែល​បរិសុទ្ធ ។ គ្រុនផ្អែមមាត់ ឈ្មោះ រោគ​គ្រុន​មួយ​យ៉ាង បណ្តាលឱ្យ​មាត់ ផ្អែម​ប្រហាត​ធុំ​បាយ​ធុំ​ចំណី ។ ភ័យ​ផ្អែម មាត់ ភ័យ​ស្លុត​ស្ងួត​បំពង់ក ហាក់ដូចជា ផ្អែម​ប្រហាតមាត់ ។ សម្តី​ផ្អែម សម្តី​ស្រទន់​ហាក់ដូច​ជាមាន រសផ្អែម ។
​ ​
​ពន្លះ ( កិ​. ) អា​រលះ​កាត់​ឱ្យ ដាច់ចេញ​ដោយឡែក​ពីគ្នា គឺ​អា​រលះ ស្បែក​ចេញពី​សាច់ ឬ​យក​សាច់ ចេញពី ឆ្អឹង​៖ ពន្លះស្បែក​, ពន្លះសាច់ ។ (​ព​. ប្រ​. សាមញ្ញ​) និយាយ​ឥត​កោតញញើត​៖ គ្រាន់តែ​ពន្លះ​ពីរ​បី​ម៉ាត់​ទៅ​បាត់មាត់ ឈឹង​លែង​ហ៊ាន​ហើប ។ ម​. ព​. ពន្លែង ទៀតផង ។
​ ​
​ពង្រាយ ( កិ​. ) ដាក់​រាយ​ខ្ជីខ្ជា ឥត​របៀប ឥត​សណ្តាប់ធ្នាប់​៖ ក្មេងៗ អស់ហ្នឹង​ឥត​របប​ណាស់​, វា​ពង្រាយ សំរាម​ពេញមុខ​ផ្ទះ​ឱ្យ​ខ្ជាំ​អស់ ។
​ ​
​ពពាក់ ( កិ​. ) ពាក់​តម្រួត លើ​គ្នា​, ច្រើន​និយាយ​ផ្សំ​ជាមួយនឹង ពាក្យ ព​ព័ន្ធ ឬ ប្រព័ន្ធ​, និង​ពាក្យ ពពូន ឬ ប្រពូន ថា​៖ ពពាក់ពព័ន្ធ គឺពាក់ព័ន្ធ លើ​គ្នា​, ពពាក់ពពូន គឺ​ប្រមូលគ្នា​ឬ ភ្ជុំ​ផ្តុំគ្នា​ជុំជិត​ពូន ចុះ​ពូន​ឡើង​៖ រត់ ពពាក់ពពូន រត់​ពូន​ចុះ​ពូន​ឡើង​ស្ទើរ ប៉ះទង្គិច​គ្នា ។ ពពាក់ពពើម (​ម​. ព​. ពពើម​) ។
​ ​
​ពពក ( ន​. ) សំណុំ​ផ្សែង ទឹក​ក្រាស់​ឬ​ស្តើង ដែល​អណ្តែត​ឰ ដ៏ អាកាស ។ កប់​ពពក​ជ្រក​អាចម៍ ជន្លេន ព​. ប្រ​. និយាយ​ពី​មនុស្ស​ដែលមាន ឋានៈ​ខ្ពង់ខ្ពស់​ហាក់ដូចជា​ស្ថិតនៅ​នា ផ្ទៃ​អាកាស ក៏​ស្រាប់តែ​ធ្លាក់ខ្លួន​ចុះ ដុនដាប​ក្រីក្រ​ឬក៏​ជាប់គុក​ច្រវាក់​ព្រោះ​ការ​ភ្លាត់ស្នៀត​ឬ​ព្រោះ​អំពើ ទុច្ចរិត​ណា មួយ ។
​ ​
​ពង្វាត ( កិ​. ) វាត​ឱ្យ​រីក​ចេញ​, ធ្វើឱ្យ​រីក​ទូលាយ​សាយ​ចេញ​លើសពី ទំហំ​ធម្មតា​៖ ពង្វាត​មាត្រ​ទូក​, ពង្វាត របង​, ពង្វាត​ដីចម្ការ ។
​ ​
​ពង្រោះ ( ន​. ) ករ​ដែល ព្រោះ​, ពូជ​ដែល​ព្រោះ​រួចហើយ​, ទី សម្រាប់​ព្រោះ​ពូជ​ឬ​ស្រូវ​ដែល​ដុះ​អំពី ការ​បាច​ព្រោះ​ពូជ​៖ ស្រែពង្រោះ​, ស្រូវ ពង្រោះ ។
​ ​
ពន្លក ( ន​. ) ដើម​ខ្ចី​ដែល ទើបនឹង​ដុះ​ពី​គ្រាប់​ឬ​ពី​មើម​៖ មែក​សែដា ផ្សាំ​មាន​ពន្លក​ហើយ ។ ( កិ​. ) (​ជា​នាម កិរិយា​) ក​កើតជា​ពន្លក​, បញ្ចោ​ញ​ពន្លក​៖ មែក​ក្រូច​ផ្សាំ​ពន្លក​ច្រូង ។ ( គុ​. ឬ ន​. ) ពាក្យ​សម្រាប់​ហៅ​មនុស្ស​ដែល​ជាទី ស្រឡាញ់​ប្រតិព័ទ្ធ​ស្នេហា ដោយ​ប្រៀប ថា ខ្ចី​ល្វក់ ដូចជា​ពន្លក​អ្វីៗ​៖ កែវពន្លក​, ពៅពន្លក់ មាសពន្លក​, ស្ងួន​ពន្លក (​ច្រើន ប្រើ​ក្នុង​កាព្យ​)៖ ហៃ​ពៅពន្លក ផ្តាំ​ឱ្យ​បង មក ម្តេច​នាង​តោះតើយ បង​បានជា​មក ដល់ទី​នេះហើយ ពុំ​ទៅណា​ឡើយ ស៊ូ ស្លាប់​នៅ​នេះ ។
​ ​
​ពុះ ( កិ​. ) កាប់​បំបែក​ដោយ សាស្ត្រា​មាន​ប៉ូវថៅ​ជាដើម​៖ ពុះឧស​, ពុះឈើ​, ពុះ​ជញ្ជាំង​ផ្ទះ ។ ព្រួច​ខ្ជោលៗ ឡើង​ដោយ​កម្លាំង​ក្តៅ​ឬ​ដោយ​កម្លាំង ខ្យល់​៖ បាយ​ពុះ​, ទឹក​ពុះ ។ ព​. ប្រ​. ពុះពោរ ខឹង​ខ្លាំង​ឬ​កើតទុក្ខ​តូចចិត្ត​ខ្លាំង ហាក់ដូចជា​ពុះពោរ​ពេញ​ក្នុង​ចិត្ត ៕ ដកស្រង់​ពី​វចនានុក្រម ខ្មែរ​សម្តេច​សង្ឃរាជ​ជួ​ន ណាត​

#