ផលិតកម្មBS & Good Day គ្រោង ចំណាយទុនជាង១០ម៉ឺនដុល្លារ ផលិតរឿង «បេះដូងខ្វះកំដៅ»

139
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត
ភ្នំពេញ៖បន្ទាប់ពីផលិតភាពយន្តជាច្រើនរឿង ទទួលបានជោគជ័យ ស្រាប់តែថ្មីៗនេះផលិតកម្ម BS & Good Day បានចាប់ផ្តើមផលិតរឿង «បេះដូងខ្វះកំដៅ» និងគ្រោងថវិកាផលិតប្រមាណជាង១០ម៉ឺនដុល្លារ សម្រាប់ចុះកុងត្រាជាមួយនិងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍៥។ ​

លោក ទិត្យ ធារិទ្ធ អ្នកដឹកនាំសម្ដែង បានថ្លែងបញ្ជាក់ថា នេះភាពយន្តនិពន្ធថ្មី ដោយសាច់រឿងទាំងមូលស្ដែងឡើងពីគំនុំ រវាងគ្រួសារពីរ និងក្រុមហ៊ុនពីរ ដែលធ្វើសកម្មភាពប្រជែងគ្នា ហើយខ្វះគុណធម៌ដាក់គ្នា ដោយសារតែភាពគុំគួន។ មួយនេះឆ្លុះបញ្ចាំងពីវិប្បដិសារីរបស់អ្នកប្រព្រឹត្តិ ដែលជាការអប់រំ កុំអោយមនុស្សយកគំនុំជាធំ។

លោករំពឹងថា ភាពយន្តនឹងទទួលការចាប់អារម្មណ៍ខ្ពស់ ក្រោយការផលិត។ ជាពិសេសដោយសារភាពយន្តទាំងមូល សម្ដែងដោយសុទ្ធសឹងតែជាតារាល្បីៗ ដូចជាលោក ទេព រិន្ទដារ៉ូ ជាដើម៕