ផលិតករមហាហង្ស ទោះមិនឈ្នះ ពាន តែមានមោទនភាព សម្រាប់ មហោស្រពភាពយន្តនៅចិន

210
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-បន្ទាប់ពីជោគជ័យក្នុងស្រុករឿងផលិតកុន ក្រុមហ៊ុនមហាហង្ស បានជ្រើស រើសរឿងរបស់ខ្លួន ដែលមានការសម្រេចចេញពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផង នោះ បាននាំយករឿងរបស់ខ្លួនចូលរួមក្នុងកម្មវិធី មហោស្រពភាពយន្តចិន ទី៦ Silk Road Film Festival នៅខេត្តសៀងមិញ កាលពីពេលកន្លងទៅ បានត្រឡប់មកមក ដល់កម្ពុជាវិញហើយ កាលពីយប់ថ្ងៃច័ន្ទ ទី២១ តុលា ២០១៩។ ទោះបីមិនទទួលបាន ពាន ណាមួយពីក្នុងកម្មវិធីមហោស្រព ក៏ផលិតករ និងក្រុមការងារមានការ សប្បាយ ចិត្តដែលបានចូលរួមក្នុងពិធីនោះ។

ភិន សុដាលីស បានថ្លែងបញ្ជាក់ថា នៅក្នុងប្រទេសចិននាង និងប្រតិភូមហាហង្ស ទទួលបានការស្វាគមន៍យ៉ាងខ្លាំង ដោយក្រៅពីមានក្រុមការងារចិនជូនទៅមក នាំផ្លូវ គ្រប់ច្រកល្ហក ក្រឡេកទៅមើលលទ្ធផលនៃការពិព័រណ៍ភាពយន្តរឿង”ណូលីណូឡា” ដែលមហាហង្សទទួលបានសិទ្ធិតាំងបង្ហាញ ក៏មានការរៀបចំប្រូម៉ូតផ្សព្វផ្សាយ ពីភាគី ចិន លើកមុខលើកមាត់ស្នាដៃរបស់កម្ពុជាណាស់ដែរ។ អ្នកនាងកាន់តែរំភើបនៅ ពេល រូបនាង លោក ភឹម តារាវិបុល និង លោក អ៊ិន សុភិន ប្រតិភូរឿង”ណូលីណូឡា” ត្រូវ បានកាសែត និង ទូរទស្សន៍ចិនដាក់ថ្ងៃសម្ភាសន៍ស្ទើររកពេលសម្រាកមិនបាន ដែល កាន់តែបំផុសអោយ ភាពយន្តខ្មែរទទួលបានការផ្ដល់តម្លៃ។ នាងមិនតូចចិត្តទេចំពោះ ឱកាស មិនទទួលបានពាន ឬរង្វាន់ តែជាការផ្សព្វផ្សាយភាពយន្ដដ៏មានប្រសិទ្ធិភាព ដើម្បីអោយប្រទេសចិនបានស្គាល់ពីកម្ពុជា។

លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស ក៏បានបញ្ជាក់ថា សម្រាប់ សេរីភាពក្នុងការដើរកម្សាន្ត នៅពីក្រោយមហោស្រពភាពយន្តនោះ ក្រុមរបស់លោក និងប្រតិភូ មិនសូវមានឱកាសដើរកម្សាន្តនៅទេ ដោយសារមានអ្នកទទួលជូន ទៅជូន មក ហើយស្របពេលប្រទេសចិនអត់មានអ៊ីនធឺណិតសម្រាប់ប្រើទូលំទូលាយ ពិបាក ទំនាក់ទំនងគ្នាផង រឹតតែធ្វើអោយលោកនិងក្រុមការងារ មិនហ៊ានដើរ។ បន្ថែមទៀត លោកថា តាំងពីទៅដល់ចិន រហូតដល់ថ្ងៃត្រលប់មកវិញ ប្រតិភូគ្រប់រូបសុទ្ធតែមាន រថយន្តជូនទៅមក និងមានអ្នកបកប្រែនៅជាប់ម្នាក់ ។ យ៉ាងណាមិញ លោកក៏ទទួល បានបទពិសោធន៍ច្រើនពីព្រឹត្តិការណ៍នេះ ជាពិសេសបន្ទាប់ពីសារព័ត៌មានប្រទេសចិន សុំសម្ភាសន៍ជាច្រើនលើកច្រើនសារ៕