ផលិតករ​ភាពយន្ត​មី​យ៉ាន់​ម៉ា​ម្នាក់​ជាប់គុក​ដោយសារ​រិះគន់​យោធា​

300
ចែករម្លែក

​ផលិតករ​ភាពយន្ត​មី​យ៉ាន់​ម៉ា​ម្នាក់ ត្រូវបាន​កាត់ទោស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​អោយ​ជាប់គុក​១​ឆ្នាំ​ចំពោះ​រិះគន់​យោធា នៅពេល​អ្នកគាំទ្រ​ការនិយាយស្តី​ដោយ​សេរី​ព្រមាន​អំពី​ការ​​គំរាម​ដល់​អ្នក​ដែល​ហ៊ាន​និយាយ​ប្រឆាំង​នឹង​កងកម្លាំងប្រដាប់អាវុធ​ដ៏​មាន​ឥទ្ធិពល​។​

​មីន ទីន កូ​កូ គ្យី សកម្មជន​និង​ជា​ស្ថាបនិក​នៃ​មហោស្រព​ភាពយន្ត​សិទ្ធិមនុស្ស ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​មេសា ក្រោយ​ពី​ការ​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក​មួយ​ដែល​លោក​បាន​រិះគន់​​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨ ដែល​ក្រុម​យោធា​តាក់តែងឡើង​។​

​រដ្ឋធម្មនុញ្ញ​នេះ​ដែល​មិន​មាន​ប្រជាប្រិយ​សោះ​នៅ​មី​យ៉ាន់​ម៉ា ជា​អំណោយ​មួយ​ដល់​សេវា​ប្រដាប់អាវុធ ដោយសារ​តែ​វា​ផ្តល់​កៅអី​សភា​៣​ភាគ​៤​ដល់​យោធា​និង​យោធា​កាន់កាប់​រដ្ឋ​​មន្ត្រី​៣​ក្រសួង​ដោយ​ស្វ័យប្រវត្តិ​ទោះជា​ប្រទេស​នេះ​បច្ចុប្បន្ន​ដូរ​មក​រដ្ឋាភិបាល​ស៊ីវិ​លក្តី​។​

​លោក​ត្រូវបាន​កាត់ទោស​នៅក្រោម​ច្បាប់​មួយ​ដែល​ចាត់ទុក​ជា​បទ​ញុះញង់​ព្រហ្មទណ្ឌ​ដោយសារតែ​ចុះផ្សាយ​សម្តី​ឬ​សេចក្តីថ្លែងការណ៍​ណា​ដែល​បង្ក​ការភ័យខ្លាច ឬ ប្រកាសអាសន្ន​​ចំពោះ​សាធារណជន​។​

​មីន ទីន កូ​កូ គ្យី បាន​និយាយថា «​វា​មិន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ ពី​ព្រោះ​ខ្ញុំ​រំពឹង​អ្វី​នឹង​កើតមាន​»​។​

​សាលក្រម​នេះ​គិត​រាប់​បញ្ចូល​ទាំង​រយៈពេល​ជាប់ឃុំ​កន្លងមក​របស់​លោក​ផង​។​

​ក្រុម​បញ្ចេញមតិ​ដោយ​សេរី​ហៅថា Article 19 បាន​និយាយថា ករណី​នេះ​កាន់តែ​បង្ហាញ​អំពី​ការ​គំរាម​ធំធេង​ចំពោះ​អ្នក​ហ៊ាន​រិះគន់​យោធា​មី​យ៉ាន់​ម៉ា​។​

​មីន ទីន កូ​កូ គ្យី ជា​សកម្មជន​ម្នាក់​ក្នុងចំណោម​សកម្មជន​មួយចំនួន​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ប៉ុន្មាន​ខែ​មកនេះ​៕​ប្រែ​សម្រួល​៖​វាសនា​