ផលិតករ​រឿង​«​ទារុណកម្ម​ខ្មោច​»​មាន​ម​ហិច​តា​នាំ​ខ្សែភាពយន្ត​ចេញ​ក្រៅ​ឱ្យ​ច្រើន​ប្រទេស​តាម​ដែល​អាចធ្វើ​ទៅបាន​

450
ចែករម្លែក
  • 730
    Shares

ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​តារា​សម្តែង ប្រុស​-​ស្រី ក្នុង រឿង «​ទារុណកម្ម​ខ្មោច​» បាន​ចូលទៅ​ពួន​ពញ្ញាក់​អារម្មណ៍ ដល់​អ្នកទស្សនា​របស់​ខ្លួន ហ្វេ​ន ជាច្រើន​នាក់​នៅក្នុង​រោងកុន ដែល​មិនមាន​កៅអី​សល់​ចន្លោះ​។ ព្រមជាមួយ​គ្នា​នោះ អ្នកដឹកនាំ​រឿង ក៏មាន​ចំណងដៃ​ពិសេស​ជូន អ្នកទស្សនា នូវ​រង្វាន់​ជាច្រើន​ផងដែរ ក្រោយ​ពេលដែល​ពួក​អ្នកទស្សនា​បាន​ចប់សព្វគ្រប់ នៃ​សាច់រឿង រួមជាមួយ​ការ​ឈ្នះ​រង្វាន់​។

​នៅ​ថ្ងៃបុណ្យ​សិទ្ធ​នារី​អន្តរជាតិ ៨​មីនា នៅ​រោងភាពយន្ត Prime CINIPLEX ផ្សារ​សុ​វណ្ណា ក្នុង​កម្មវិធី Fan Meeting អ្នកទស្សនា​ទាំងអស់ បាន​ភ្ញាក់ផ្អើល​ក្រោយពេល​សាច់រឿង​បានបញ្ចប់ តែ​ត្រូវ​លេចធ្លោ​នូវ​វត្តមាន តារា​សម្តែង លោក ឆឹ​ម សក្កដា កញ្ញា ឌួង ម៉ា​និ​ច កញ្ញា សួង ស៊ី​ធឿន អ្នកដឹកនាំ​រឿង លោក ហ៊ុយ យ៉ា​ឡេង ព្រម​ជាមួយនិង​ក្រុមការងារ​មួយក្រុម​ដែលមាន​កាន់​រង្វាន់ សម្រាប់​ចែកជូន​អ្នកទស្សនា​។

​លោក ហ៊ុយ យ៉ា​ឡេង បាន​ឲ្យ​ដឹងថា រឿង​«​ទារុណកម្ម​ខ្មោច​» ការចាក់​បញ្ចាំង គឺ​នៅតែ​ទទួល​រៀបចំ​បន្ត​បេសកកម្ម​របស់ខ្លួន​ទាំង​នៅតាម​រោងកុន​ទំនើបៗ​នៃ​ក្រុងភ្នំពេញ និង​នៅ​បណ្តា​ខេត្ត​មួយចំនួន ដូចជា ត្រៀម​បញ្ចាំង​នៅ​ក្រុងព្រះសីហនុ បាត់ដំបង និង​ជាច្រើន​ខេត្ត​ទៀត​។ លោក​ពិតជា​អរគុណ​ដែល​ឃើញ​មហាជន​គាំទ្រ​ខ្មែរ​លើក​ស្នាដៃ​ខ្មែរ​នេះ ជា​ទឹកចិត្ត​កម្លាំងចិត្ត​សំខាន់បំផុត​។​

​បន្ថែម​ពីលើ​នេះ ផលិតករ​រូបនេះ​បានបង្ហាញ​ម​ហិ​ច្ច​តា​ថា លោក​និង​នាំ​ខ្សែភាពយន្ត​ខ្មែរ​ចេញទៅ​ក្រៅប្រទេស​តាមតែ​អាចធ្វើ​ទៅបាន ជាក់ស្តែង ខ្សែភាពយន្ត ទារុណកម្ម​ខ្មោច ក៏​គ្រោង​នឹង​យកទៅ​ចួ​ល​រួម​លក់​ខ្សែរ​ភាពយន្ត នៅ​ប្រ​ទស​ហុងកុង នៅ​ថ្ងៃទី​១៧ មីនា ២០១៩ និង ការចូលរួម​ដាក់​បង្ហា​ញ​នៅ​មហោស្រព​នៅ​ប្រទេស​ម៉ាឡេស៊ី ក្រៅពីនោះ​លោក​ក៏មាន​បន្តបន្ទាប់ ដូចជា ភូមា វៀតណាម ចំណែក ប្រ​ទស​ថៃ -​ឡាវ និង​ព្រុយ​ណេ គឺ​ខាង​លោក​មាន​ទំនាក់ទំនង​រួចហើយ រង​ចាំតែ​ពេលវេលា យកទៅ​ចាក់​បញ្ចាំង​ប៉ុណ្ណោះ​។

​សូម​រំលឹកថា កម្ម​វិធ​ចែក​រង្វាន់ Fan Meeting មាន ឈ្នះ​រង្វាន់​ទូរស័ព្ទ VIVO Y91 នឹង​កាដូរ​ជាច្រើន​ទៀត​ពី​រោងភាពយន្ត Prime Cineplex និង​រឿង «​ទារុណកម្ម​ខ្មោច​» នេះ​ជាការ​អបអរ និង​ស្វាគមន៍​យ៉ាង​ពិសេស​ចំពោះ​ការគាំទ្រ​សាច់រឿង​ខ្មែរ​។ រឿង «​ទារុណកម្ម​ខ្មោច​» កំពុង​បញ្ចាំង​គ្រប់​រោងកុន​ហើយ សន្ទុះ​ការគាំទ្រ​ពិសេស​យុវវ័យ​មានការ​ពេញចិត្ត​ខ្លាំង គ្រប់គ្នា​ចប់​ទះដៃ​កោតសរសើរ​ភាពយន្ត​នេះ​ថា​ពិតជា​អស្ចារ្យ​ពួកគេ​និយាយថា​កូន​ខ្មែរ​ធ្វើបាន​ហើយ​ភាពយន្ត​មួយ​រឿងនេះ ពិតជា​មិន​ចាញ់​បរទេស​ឡើយ​។

សូម​ឲ្យ​អ្នក​មិនទាន់បាន​ទស្សនា​ប្រញាប់​ទិញ​សំបុត្រ​ទស្សនា​កុំ​ឲ្យ​ខកខាន​ភាពយន្ត​ដ៏​ល្អ​មួយ​នេះ​ឲ្យ​សោះ ហើយក៏​ជាកា​អបអរសាទរ​រោងភាពយន្ត​PrimeCineplex​ដែល​បាន​មកដល់​ប្រទេស​កម្ពុជា​អស់​រយៈពេល​២​ឆ្នាំ​មកនេះ ដោយមាន​សន្ទុះ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​នៅ​កម្ពុជា​។

​រោងភាពយន្ត Prime Cineplex ដែលមាន​ពីសា​ខា​រួចមកហើយ គឺ​នៅ​ផ្សារ​សុ​វណ្ណា​ជាន់​ទី​៤ និង​បុរី​វិមាន​ភ្នំពេញ​ផ្លូវ​ជា​សុ​ផា​រាជា​ន់ទី​៣​។ ហើយ រោងភាពយន្ត Prime Cineplex នឹងមាន​សាខា​ទី​៣​មួយទៀត នៅ​ចោមចៅ​ផងដែ​។ ដែល​គ្រោង​នឹង​បើក​សម្ភោ​ទ​ឆាប់​នេះហើយ​៕S/