ផលិតករ​វ័យក្មេង ជួប​រឿង​ស៊យ បាត់​កាបូប ដែលមាន​ឯកសារ​សំខាន់ៗ​

82
ចែករម្លែក

ភ្នំពេញ​៖​ផលិតករ​វ័យក្មេង និង​ជា​តារា​សម្ដែង​លោក យូ​អ៊ី​ន បាន​បាត់​កាបូប​លុយ និង​ឯកសារ សំខាន់ៗ ជាច្រើន​ក្នុងការ​បូ​ប នៅពេលដែល​លោក ធ្វើដំណើរ​ចេញពីផ្ទះ មកដល់​រង្វង់​តាខ្មៅ កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង ៥ ល្ងាច​។​

​លោក​បាន​បញ្ជាក់ថា ក្នុង​កាបូប​ដែល​បាត់​នោះ មិនមាន​លុយ​ច្រើន​ទេ ប៉ុន្តែ​អ្វីដែល​ខ្លួន​ស្ដាយ បំផុត​នោះ គឺ​ឯកសារ​សំខាន់ៗ​មួយចំនួន ដូចជា ប័ណ្ណបើកបរ អត្តសញ្ញាណ ប័ណ្ណ​ឯកសារ​ដីធ្លី ទិញ​លក់ ព្រមទាំង​របស់​សំខាន់​មួយចំនួនទៀត​។ ដូច្នេះ​ប្រសិនបើ​ពុក​ម៉ែ​បងប្អូន​ដែល​រើស បាន​កាបូប​នោះ សូមកុំ​ភ្លេច​យកមក​ប្រគល់​ឲ្យ​លោក​វិញ​ផង លោក​នឹងមាន​សគុណ តិចតួច ជាការ​តបស្នង​។​

​លោក យូ​អ៊ី​ន បាន​បន្ថែមថា មុន​បាត់​កាបូប​លុយ​ហ្នឹង គំរោង​ថា​ចេញទៅ​ខេត្ត​តែ​ដល់ពេល បាត់បង់​របស់​សំខាន់​អស់ អីចឹង​ទៅ អស់​អារម្មណ៍​ហើយ​បង​អើយ​។ បើ​មាន​ពុក​ម៉ែ​បងប្អូន រើស​បាន​កាបូប​ហ្នឹង កុំ​ភ្លេច​ខ​ល​មក​លេខ​ទូរស័ព្ទ​របស់លោក 010 806 212 / 012 437 774 ៕ ដោយ​៖ បូ​រិ​ន​