ផលិតផល​កម្មវិធី APP “​ដើរលេង​ខេត្ត​យូ​ណាន​”​ដែល​ត្រូវ​កែសម្រួល​លើក​ទី ២០ ត្រូវ​ប្រកាស​ឱ្យប្រើ​ប្រាស់

311
ចែករម្លែក

​ពេល​ថ្មីៗ​នេះ ផលិតផល​កម្មវិធី APP “​ដើរលេង​ខេត្ត​យូ​ណាន​” (២.៩.០) ដែល​ត្រូវ​កែសម្រួល​លើក​ទី ២០ បាន​ត្រូវ​ប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ។​

​ក្នុងអំឡុងពេល​កន្លះ​ឆ្នាំ​បន្ទាប់ពី​កម្មវិធី APP “​ដើរលេង​ខេត្ត​យូ​ណាន​”​ត្រូវដាក់​ឱ្យប្រើ ប្រាស់​ជា​ផ្លូវការ កម្មវិធី APP នេះ​បាន​ក្លាយទៅជា​ប្រព័ន្ធ​ដែល​ប្រើប្រាស់​បច្ចេកទេស ជឿនលឿន​បំផុត សម្រាប់​ផ្តល់​ការណែនាំ​លើ​វិស័យ​ទេសចរណ៍​ខេត្ត​យូ​ណាន បង្ហាញ​ទិដ្ឋភាព​នៃ​តំបន់​ទេសចរណ៍ ផ្តល់​សេវា​ទេសចរណ៍​ដែលមាន​ភាព​ពិតប្រាកដ បំផុត និង​ដោះស្រាយ​ការប្តឹងតវ៉ា​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ជាងគេ ។ គិត​មកដល់​ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៩ ចំនួន​អ្នក​ប្រើ​កម្មវិធី APP “​ដើរលេង​ខេត្ត​យូ​ណាន​” បាន​កើនឡើង ដល់ ជាង ២ លាន​នាក់ ។ កម្មវិធី APP នេះ​បានផ្តល់​សេវាកម្ម​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាង ២០ លាន​លើក ។​

​កម្មវិធី APP “​ដើរលេង​ខេត្ត​យូ​ណាន​” ដែល​ទើប​ត្រូវបាន​កែសម្រួល​នេះ អាច​ផ្តល់​បា​កដ ជា​សំបុត្រ​ចូល​តំបន់​ទេសចរណ៍ ដែល​អាច​ផ្លាស់ប្តូរ​ម្តង​ក្នុង​រយៈពេល ៦០ វិនាទី ។ ប្រព័ន្ធ​នេះ​មិន​គ្រាន់តែ​អាច​បំបាត់​ការទិញ​លក់​សំបុត្រ​ចូល​តំបន់​ទេសចរណ៍​ខុសច្បាប់​ប៉ុណ្ណោះ​ទេ ហើយ​អាច​ធានា​ដល់​សុវត្ថិភាព​នៃ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ទេសចរ និង​ផ្តល់​ការងាយស្រួល​ដល់​ទេសចរ​ក្នុងការ​ស្គេ​ន​បាក​ដ​ចូល​តំបន់​ទេសចរណ៍ ។​

​ម្យ៉ាងទៀត អ្នក​ទេសចរណ៍​អាច​រក្សា ចែករំលែក​គ្នា និង​ធ្វើ​អត្ថាធិប្បាយ​អំពី​តំបន់ ទេសចរណ៍ ឬ​សុំ​ការជួយ និង​ប្តឹង​ប៉ូលិស​ដោយ​ចុច​ប៊ូ​តង់​តែមួយ​តាម​កម្មវិធី APP ដែល​ត្រូវបាន​កែសម្រួល​ជាថ្មី ។ ជាពិសេស កម្មវិធី APP ថ្មី​នេះ​បាន​បន្ថែម​នូវ​ទីតាំង និង​ផ្លូវ​ធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យ ប៉ុស្តិ៍​ប៉ូលិស និង​កន្លែង​ភៀសខ្លួន​ព្រមទាំង​ផលិតផល ទេសចរណ៍​គ្រប់​ប្រភេទ ដើម្បី​ផ្តល់​សេវាកម្ម​កាន់តែ​ពេញលក្ខណៈ​ដល់​ទេសចរ ។​

​សព្វថ្ងៃ ផលិតផល​ទេសចរណ៍​ចំនួន ១៣៧ បាន​ត្រូវដាក់​បង្ហាញ​ក្នុង​កម្មវិធី APP “​ដើរលេង​ខេត្ត​យូ​ណាន​”​នេះ ដែលមាន​ពាក់ព័ន្ធ​នឹង​ការបន្ត​វិជ្ជា ម្ហូប​ឆ្ងាញ់​ដំណើរ​ផ្សង ព្រេង និង​ការថែរក្សា​សុខភាព​ជាដើម និង​បាន​គ្របដណ្តប់​លើ​តំបន់​ពាយ័ព្យ ឦសាន និង​ភាគ​កណ្តាល​នៃ​ខេត្ត​យូ​ណាន ៕ ដោយ វ៉ាង ហួន​

#