ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន នៅ​ត្រីមាស​ទី​២​នៃ​ឆ្នាំ​២០១៧ បង្ហាញ​ការកើនឡើង​៦,៩​ភាគរយ​

1461
ចែករម្លែក

​ការិយាល័យ​ស្ថិតិ​ជាតិចិន បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១៧​ខែកក្កដា​ថា ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន នៅ​ត្រីមាស​ទី​២​នៃ​ឆ្នាំ​២០១៧​បាន​កើ​ឡើង​៦,៩​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​នេះ​មានន័យថា ចិន​អាច​សម្រេច​លើស​គោលដៅ​កំណត់​របស់ខ្លួន ដែល​កំណត់​ការកើនឡើង​ត្រឹម​៦,៥​ភាគរយ ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​នេះ​សម្រាប់​ឆ្នាំ​២០១៧​។​

​កា​រិ​យា​ល័​នេះ បាន​និយាយថា “​តាម​ការវាយតម្លៃ​ពីដំបូង​នោះ ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ចិន​គឺមាន ៥.៦៣២ ពាន់​លាន​ដុល្លារ​នៅ​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧ គឺ​កើនឡើង​៦,៩​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​។ ជាពិសេស នៅ​ត្រីមាស​ទី​៦ គឺ​កើនឡើង​៦,៩​ភាគរយ និង​នៅ​ត្រីមាស​ទី​២ គឺ កើនឡើង ៦,៩​ភាគរយ ។​

​កាល​ខែមីនា នាយករដ្ឋមន្ត្រី​ចិន លោក លី កេ​ឈាំ​ង បាន​ថ្លែ​ការពារ​អំពី​អត្រា​ការកើនឡើង​ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន​នៅ​ឆ្នាំ​២០១៧ និង បាន​និយាយថា ផលិតផល​ក្នុងស្រុក​សរុប​មានការ​កើនឡើង ប៉ុន្តែ វា​មិន​ងាយស្រួល​ក្នុងការ​ធ្វើឱ្យ​សម្រេច​ទេ​។​

​កាលពី​ឆ្នាំ​២០១៦ ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន គឺ​កើនឡើង​៦,៧​ភាគរយ ដែលជា​ស្ថានភាព​អាក្រក់​បំផុត​ក្នុង​រយៈ ពេល​២៦​ឆ្នាំ​ចុង​ក្រោយនេះ​៕​ ដោយ ៖ សុខា

#