ផលិតផល​ខ្មែរ​បង្ហាញ​វត្តមាន​លើ​ឆាក​អន្តរជាតិ​ទៀតហើយ​

431
ចែករម្លែក

​ដោយ​: ក្រុមហ៊ុន / ភ្នំពេញ​: ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បានចេញ​ដំណើរ​ទៅកាន់​ប្រទេស​អ៊ីតាលី ដើម្បី​ទទួល​មេដាយមាស Monde Selection Awards ចំនួន​៦​ដែល​ទទួលស្គាល់​ពី​គុណភាព​ល្អឥតខ្ចោះ​នៃ​ផលិតផល​ស្រា​បៀរ​និង​ភេសជ្ជៈ កាលពី​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩​។​

​លោក​លាង ពៅ (​ភី​ធើរ​) សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មានប្រសាសន៍ថា​«​យើង​ទទួលបាន​មេដាយមាស (Gold Monde Selection Award) ចំនួន​៦ សម្រាប់​ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​អ៊ិ​ច​ស្ត្រា​ស្តោ​ត Barrley Black ទឹកក្រូច​អាយ​ស៍​កូ​ឡា ទឹកក្រូច​អាយ​ស៍រស​ជាតិ​ក្រូចឆ្មា ទឹកក្រូច​អាយ​ស៍រស​ជាតិ​ផ្លែឈើ​ចំរុះ ទឹក​ផ្លែឈើ​ជូ​ប​។​»

​លោក​បាន​បន្តថា «​ឆ្នាំនេះ​ពិសេស​ត្រង់​ថា យើង​បាន​បញ្ជូន​ផលិតផល​ទៅ​ប្រកួត​ច្រើនជាង​ឆ្នាំមុន ហើយ​ផលិតផល​ទាំង​៦ គឺ​ទទួលបាន​មេដាយ​បញ្ជាក់​ពី​គុណភាព​អន្តរជាតិ​ទាំងអស់ ក្នុងពេល​តែមួយ​។ នេះ​បញ្ជាក់បាន​ថា ផលិត​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស សុទ្ធតែជា​ផលិតផល​មាន​គុណភាព​ស្តង់ដារ​អន្តរជាតិ ហើយ​នេះ​ក៏​ជា​មោទនភាព​សម្រាប់​កូន​ខ្មែរ​ផងដែរ ដែល​អាច​ផលិត​បាន​ស្រា​បៀរ និង​ភេសជ្ជៈ​ខ្មែរ​ដែលមាន​គុណភាព​ទទួលស្គាល់​ជា​អន្តរជាតិ​។​»

​គួរបញ្ជាក់​ផងដែរ បើ​គិត​មក​ត្រឹម​ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​ទទួលបាន​មេដាយ​សរុប​ចំនួន​១៨ សម្រាប់​ផលិតផល​ស្រា​បៀរ និង​ភេសជ្ជៈ មេដាយ​អន្តរជាតិ និង ISO ចំនួន​ពីរ​សម្រាប់​ការគ្រប់គ្រង​គុណភាព និង​សម្រាប់​ការគ្រប់គ្រង​បរិស្ថាន​ពី​ស្ថាប័ន​មកពី​ចក្រភព​អង់គ្លេស​៕ ល​

#