ផលិតផល​​ទឹក​វី​តា​ល់​ចែកជូន​កាបូប​ដាក់​សម្ភារៈ​ទារក​គុណភាព​ខ្ពស់​

348
ចែករម្លែក
  • 4
    Shares

ដោយៈ​សុផល​/​ភ្នំពេញ​៖​ឱកាសល្អ​សម្រាប់​អតិ​ជន​វី​តា​ល់​ជាពិសេស​អ្នក​ដែល​និយម​ប្រើប្រាស់​ទឹក​វី​តា​ល់​ចំណុះ​១,៥​លីត្រ​ព្រោះ​ពេលនេះ​វី​តា​ល់​មាន​ប្រ៉ូ​ម៉ូ​សិន​ពិសេស​គឺ​រាល់​ការ​ជាវ​ផលិតផល​ទឹក​វី​តា​ល់​ចំណុះ​១.៥​លីត្រ​កេស​បេ​ប៊ី ចំនួន​៤​កេស នឹង​ទទួលបាន​ថែម​ជូន​កាបូប​ដាក់​សម្ភារៈ​ទារក​គុណភាព​ខ្ពស់ ឬ​បន្តោង​សោរ​រូប​ទារក​មួយ​ដ៏​ស្រស់ស្អាត​ភ្លាមៗ​។​

​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៩​ខែកុម្ភៈ​ដល់​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០១៩​ដែល​សហការ​ជាមួយ​ផ្សារ​ទំនើប​ចំនួន​៣​ទីតាំងនៅ​ភ្នំពេញ​ដែលមាន​ដូចជា​ផ្សារ​ទំនើប​ខេ​ម​បូ​ឌា​ស៊ុប​ភើ​ស្ទ័​រ​,​ផ្សារ​ទំនើប​ភ្នំពេញ​ស៊ុប​ភើ​ស្ទ័​រ​,​និង​ផ្សារ​ទំនើប​ស៊ុប​ភើ​ម៉ា​ត​។​

ចំពោះ​ផ្សារ​ទំនើប​ភ្នំពេញ​ស៊ុប​ភើ​ស្ទ័​រ​ដែលមាន​ទីតាំង​នៅលើ​បណ្តោយ​ផ្លូវ​ទ្រុងមាន់​រៀងរាល់ថ្ងៃ ពុធ សៅរ៍ អាទិត្យ​រាល់​ការ​ជាវ​វី​តា​ល់​កេស​បេ​ប៊ី​ចំនួន​៤​កេស នឹង​ទទួលបាន​កាបូ​បដា​ក់ស​ម្ភា​រៈ​ទារក​ដ៏​ស្រស់ស្អាត​១​ភ្លាមៗ​និង​ការ​ជាវ​វី​តា​ល់​ចំណុះ​១.៥​លីត្រ​/១២​ដប​(​កេស​ធម្មតា​)១​កេស​នឹង​ទទួលបាន​បន្តោង​សោ​រូប​ទារក​ចំនួន​២​។​

​ចំណែកឯ​ថ្ងៃ​ច័ន្ទ​អង្គា​រ៍​ព្រហស្បតិ៍​សុក្រ​រាល់​ការ​ជាវ​ទឹក​ពិសា​វី​តា​ល់​ចំណុះ​១,៥​លីត្រ​/៦​ដប​ចំនួន​១​កេស​នឹង​ទទួលបាន​បន្តោង​សោ​រូប​ទារក​មួយ​។​ចំពោះ​ផ្សារ​ទំនើប​ខេ​ម​បូ​ឌា​ស៊ុប​ភើ​ស្ទ័​រ​ជិត​សាលា​IU​ផ្លូវ​ភ្នំពេញ​ថ្មី​និង​ផ្សារ​ទំនើប​ស៊ុប​ភើ​ម៉ា​ត​ស្ថិតក្នុង​EdenGarden​បឹងកក់​រៀងរាល់ថ្ងៃ​សៅរ៍​អាទិត្យ​។​

ជាវ​ទឹក​ពិសា​វី​តា​ល់​ចំណុះ​១,៥​លីត្រ​/៦​ដប​(​កេស​បេ​ប៊ី​)​ចំនួន​៤​កេស​នឹង​ទទួលបាន​កាបូប​ដាក់​ស​ម្ភា​រ​ទារក​ដ៏​ស្រស់ស្អាត​១​និង​ការ​ជាវ​វី​តា​ល់​ចំនុះ​១,៥​លីត្រ​/១២​ដប​(​កេស​ធម្មតា​)​ចំនួន​១​កេស​នឹង​ទទួលបាន​បន្តោង​សោ​រូប​ទារក​ចំនួន​២​។​

​រីឯ​ថ្ងៃ​ច័ន្ទ​ដល់​សុក្រ​រាល់​ការ​ជាវ​ទឹក​ពិសា​វី​តា​ល់​ចំនុះ​១,៥​លីត្រ​/៦​ដប​(​កេស​បេ​ប៊ី​)​ចំនួន​១​កេស​នឹង​ទទួលបាន​បន្តោង​សោ​រូប​ទារក​មួយ​។​ប្រជាពលរដ្ឋ​ខ្មែរ​ប្រាកដជា​បានទទួល​ដឹង​ហើយ​ថា​វី​តា​ល់​គឺ​ក្រុម​ផលិត​ទឹក​ពិសា​ដែល​ឈានមុខ​គេ​នៅ​កម្ពុជា​ពេលនេះ​។

​វី​តា​ល់​បាន​ផ្តល់ជូន​នូវ​ជម្រើស​ផលិតផល​វី​តា​ល់​ថ្មី​ចំណុះ​១,៥​លីត្រ​ប៊េ​ប៊ី​សម្រាប់​ការ​ឆុង​ទឹកដោះគោ​ឲ្យ​ទារក​ដោយ​ភ្ជាប់​ជាមួយ​ការ​រចនា​កេស​ថ្មី​មាន​លក្ខណៈ​រឹងមាំ​ជាង​មុន​ស្រាល​ជាង​មុន​ងាយស្រួល​កាន់​ងាយស្រួល​លើក​ស​ក្កិ​សម​បំផុត​សម្រាប់​មាតា​ដែល​ទើប​សម្រាលកូន​រួច​៕S/

​ចំណងជើង​រូបថត​៖ វី​តា​ល់​ចែកជូន​កាបូប​ដាក់​សម្ភារៈ​ទារក​គុណភាព​ខ្ពស់​