ផល​ម្រេច​កំពុង​ស្មុ​គ្រ​ស្មាញ​លើ​ទីផ្សារ​នាំចេញ​

1257
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​/​ភ្នំពេញ​ ៖ ​ឆ្នាំនេះ​អ្នកទទួលផល​ពី​ដំណាំ​ម្រេច ទំនងជា​មានការ​ខកចិត្ត​ខ្លាំង​ដោយសារ​ទីផ្សារ​នាំចេញ​ជាប់គាំង​។​

​តាម​ប្រភពពី​មន្ត្រី​កសិកម្ម​ខេត្តរតនគិរី​បាន​ប្រាប់​រស្មី​កម្ពុជាឲ្យដឹង​នៅ​ថ្ងៃ​ថា ​ផល​ម្រេច​ដែល អ្ម​កដ​បាន​នៅ​ឆ្នាំ ឃើញ​មាន​សល់​ច្រើ​ណាស់ លក់​ចេញទៅ​អត់​រួច ដោយសារ​តម្លៃថោក​ពេក​។​ សូម្បីតែ​វៀតណាម​ក៏​អត់​ទិញ​ពី​កម្ពុជា​ដែរ​។ ​ថ្លៃ​ម្រេចខ្មៅ​បាន​ធ្លា​ក់មក​ត្រឹម​៣០០០​ទៅរៀលក្នុងមួយគីឡូក្រាម​។ ​តែបើ​ទីផ្សារ​ក្រៅប្រទេស​អាច​បាន​ថ្លៃ​១​ម៉ឺន​រៀល​ក្នុង១គីឡូក្រាម​។​

លោក ងួន ឡាយ​ ប្រធាន​សមាគម​ម្រេច​កំពត​បាន​ប្រាប់ថា ​ម្រេច​នៅក្នុង​សមាគម​គាត់​ក៏​ចង្អៀត​នាំចេញ​ដែរ ដោយសារ​កន្លងមក​មាន​ក្រ​ហ៊ុន​រកស៊ី​នាំ​ម្រេច​ចេញ​មួយចំនួន​ បាន​បន្លំ​ម្រេច​នាំ​ចេញទៅ​ប្រទេស​បារាំង​ថា​ម្រេច​កំពត​យកឈ្មោះ​ស្លាក​សញ្ញា​របស់​សមាគម​មក​ប្រើ តែ​ក្រុមហ៊ុន​នេះ​យក​ម្រេច​ដ៏​ទៃៗ​មក​លក់​នៅ​ស្រុក​បារាំង​ទៅវិញ​។​ ហើយ​សុំឲ្យ​លោក​ ងួន ​ឡាយ ​ជួយ​អន្តរាគមន៍​ពេល​គេ​រកឃើញ​មិន​ប្រក្រតី​ដូច្នេះ​។​

លោក ​ឡាយ ​ថា​អ្នកឯង​ទិញ​ម្រេច​ខ្ញុំ​១​តោន​ទៅ​២​តោន​ទៅ​លាយ​ម្រេច​អត់​គុណភាព​៧​ទៅ៨​តោន មិនអាច​ទៅរួច​ទេ​។ ​ម្រេច​មាន​GI​មាន​បញ្ជាក់​ប្រើ​ជីធម្មជាតិ​របស់​សមាគម​បែបនេះ​នៅតែមាន​ទីផ្សារ​នាំចេញ ថ្លៃ​នៅ​នឹង​អត់​ប្រែប្រួល បើទោះបី​ម្រេច​នៅសល់​ប្រមាណ​៦០​តោន​ក៏ដោយ​។ ​ម្រេច​ជាទូទៅ​អត់​ទីផ្សារ​ឆ្នាំនេះ​ដោយសារ​លោក​ឡាយ​ប្រាប់ថា​ម្រេច​វៀតណាម ទីផ្សារ​សហគម​អឺ​រុ​ប​អត់អោយ​វៀតណាម​នាំចូល​មកពី​គេ​រកឃើញ​ម្រេច​វៀតណាម​មាន​សារ​ជាតិគីមី​ច្រើន​។ ​EU​គេ​ហាម​អត់ឲ្យ​ចូល​រយពេល​៣ឆ្នាំ​។ ​បញ្ហា​នេះ​វា​ធ្វើឲ្យ​ប៉ះ​ដល់​ម្រេច​ខ្មែរ​យើង​ទៀត​៕B/