ផល​ស្រូវ​រដូវវស្សា​ឆ្នាំនេះ​សរុប​៣៦៦.៣៥៧​ហិកតា​ខូចខាត​ដោយ​រាំងស្ងួត​២៨.៩៦០​ហិកតា​

185
ចែករម្លែក

ដោយៈ​គ្រញូង​បាត់ដំបងៈ​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បានឱ្យដឹងថា​ផល​ស្រូវ​រដូវវស្សា​សរុប​បាន​៣៦៦.៣៥៧​ហិកតា​លើ​ផែនការ​៣២០.០០០​ហិកតា​សរុប​ជាង​១០០​ភាគរយ​។​ក្នុងនោះ​ខូចខាត​ដោយ​រាំងស្ងួត​២៨,៩៦០​ហិកតា​និង​ខូចខាត​ដោយ​ទឹកជំនន់​ចំនួន​២.២៩៦​ហិកតា​។​

​លោក​ឈឹម​វ​ជរា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បាន​បញ្ជាក់ថា​នៅក្នុង​ផែនការ​ឆ្នាំ​២០១៩​មាន​ចំនួន​៣២០.០០០​ហិកតា​។​រហូតមកដល់​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៩​ការងារ​ភ្ជួរ​រាស់​សរុប​បាន​៣៦៦.៣៩៥​ហិកតា​។​ក្នុងនោះ​ការ​ភ្ជួរ​រាស់​ដោយ​គ្រឿងចក្រ​បាន​៣៦៥.៧៤៨​ហិកតា​ការ​ភ្ជួរ​ដោយ​ត្រាក់ទ័រ​បាន​២៨០.៥៦៥​ហិកតា​ភ្ជួរ​ដោយ​គោយន្ត​៨៥.១៨៣​ហិកតា​ភ្ជួរ​ដោយ​គោក្របី​៥០៣​ហិកតា​និង​កាប់​ដោយ​ចប​១៤៤​ហិកតា​។​
​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ការងារ​ភ្ជួរ​រាស់​ស្រូវស្រាល​បាន​១៥៤.០០០​ហិកតា​ស្រូវ​បង្កើន​រដូវ​បាន​១០៣.៦០០​ហិកតា​ស្រូវកណ្តាល​បាន​១០៤,៤០០​ហិកតា​ស្រូវធ្ងន់​បាន​៥៥.៥០០​ហិកតា​ស្រូវចម្ការ​៥០០​ហិកតា​ស្រូវ​ឡើង​ទឹក​សរុប​៥.៦០០​ហិកតា​។​ដោយឡែក​ស្រូវ​ក្រអូប​សរុប​២២០.២៥៩​ហិកតា​ក្នុងនោះ​មាន​ស្រូវ​សែន​ក្រអូប​ចំនួន​១៤៣.៣៨៧​ហិកតា ស្រូវ​ផ្ការំដួល​សរុប​បាន​៧៦.៨៧២​ហិកតា​។​

​លោក​ប្រធាន​មន្ទីរជំនាញ​បាន​បន្តថា​ក្រៅពីនោះ​នូវមាន​ដំណាំ​រួមផ្សំ​និង​ដំណាំ​ឧស្សាហកម្ម​សរុប​២១.០០០​ហិកតា​អនុវត្តបាន​២៣៧.៥១៩​ហិកតា​លើស​ផែនការ​ជាង​១០០​ភាគរយ​។​ក្នុងនោះ​មាន​ពោត​១១៥.៤៦៧​ហិកតា​(​ពោតក្រហម​១១៤,៧២៤​ហិកតា​)​ដំឡូង​មី​១១២,៥៤៣​ហិកតា ដំឡូងជ្វា​បាន​១៨៣​ហិកតា បន្លែ​គ្រប់មុខ​១.២៥៣​ហិកតា​។​ក្នុងនោះ​ម្ទេស​២១៥​ហិកតា​សណ្តែកបាយ​២.៥៩៨​ហិកតា​។​ចំណែក​ដំណាំ​ឧស្សាហកម្ម​ក្នុង​ផែនការ​២៣.២០០​ហិកតា​សម្រេចបាន​៥.៤៧៥​ហិកតា​៕S/

​ ​រូប​ថ​តៈ​ស្រូវ​រដូវវស្សា​ក្នុង​ឆ្នាំ​២០១៩​អនុវត្ត​លើស​ផែនការ​ជាង​១០០​ភាគរយ​