ផាមេឡា អេនឌឺសុន រៀបការជាលើកទី៥ជាមួយសេដ្ឋីហូលីវូដ

153
ចែករម្លែក

អតីតតារាសម្តែងក្នុងរឿង “Baywatch” នាងផាមេឡា អេនឌឺសុន បានចងចំណងអាពាហ៍ពិពាហ៍លើកទី៥ជាមួយសេដ្ឋីហូលីវូដ ឈ្មោះ ចូន ភីតធឺ ដែលពីមុនគឺជាជាងកាត់សក់។

តារាស្រីនិងជាសកម្មជនការពារសិទ្ធិសត្វរូបនេះបានរៀបការជាមួយផលិតករភាពយន្ត “Batman” កាលពីថ្ងៃចន្ទទី ២០ មករា គឺជាង៣ទសវត្សរ៍ក្រោយអ្នកទាំងពីរបានណាត់ទាក់ទងគ្នាដំបូង។

ប្រភពស្និទ្ធនឹងអ្នកទាំងពីរបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ពួកគេរៀបការកាលពីម្សិលមិញ (ថ្ងៃចន្ទ) ក្នុងពិធីឯកជននៅម៉ាលីប៊ូ។ ពួកគេស្រឡាញ់គ្នាខ្លាំងណាស់”។

នាងអេនឌឺសុនកើតនៅកាណាដាអាយុ៥២ឆ្នាំ ពីមុនមកធ្លាប់រៀបការជាមួយតារាចម្រៀងរ៉ុកឈ្មោះ ថមមី លី និង ឃីត​ រ៉ុក។ នាងក៏ធ្លាប់រៀបការជាមួយអ្នកលេងស្នូកឃើឈ្មោះ រីក សាឡូម៉ុន ដល់ទៅ២លើកផងដែរ៕ ដោយ៖ កញ្ញាដាលីស

នាងផាមេឡា អេនឌឺសុន រៀបការជាលើកទី៥ ជាមួយលោកចូន ភីតធឺ កាលពីថ្ងៃចន្ទ