ផឹកស៊ី​ក្លែម​ពាក្យសម្ដី​ទាញ​កាំបិតប៉័ងតោ​កាប់​ប្រាវ​ម្ខាង​ដេកពេទ្យ​ម្ខាង​ត្រូវ​ឃាត់ខ្លួន​

892
ចែករម្លែក

​ដោយ​ : ចាន់ ថន / ព្រៃវែង ៖ យុវជន​ម្នាក់​បាន​របួសធ្ងន់​មុត​គល់​ក ចំនួន​២​កន្លែង​ជ្រៅ នៅពេលដែល​អង្គុយ​ផឹកស៊ី​ស្រវឹង​ហើយ​ត្រូវ ដៃគូ​ទំនាស់​ទាញ​កាំបិត​កាប់​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ឈើទាល ឃុំ​ឫស្សីស្រុក ស្រុក​ពាម​ជរ ខេត្តព្រៃវែង កាល​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​០២​ ខែឧសភា ​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ករណី​ហិង្សា​នេះ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​ជឹ​ង ឌុយ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​ឫស្សីស្រុក ស្រុក​ពាម​ជរ បាន​យក​កាំបិតប៉័ងតោ​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ជឹ​ង រិទ្ធី ភេទ​ប្រុស អាយុ ២២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា បណ្ដាលអោយ​រងរបួស​គល់​ក ខាងឆ្វេង​ចំនួន​ពីរ​កន្លែង​ជ្រៅ​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​។ ចំណែក​ជនសង្ស័យ​សម​ត្ថ​កិច្ច​បានធ្វើ​ការឃាត់​ខ្លួន​នៅ​កន្លែង​ប៉ុស្ដិ៍​ឫស្សីស្រុក ដើម្បី​បំពេញ​និតិ​វិធី​៕​B