ផឹកស៊ី​ជាមួយគ្នា​កើតជា​ហិង្សា ម្នាក់​រងរបួស​ធ្ងន់ ម្នាក់ទៀត​រត់ចោលស្រុក នៅ​ស្រុក​ព្រែក​ប្រសព្វ​

1131
ចែករម្លែក

ដោយ​: សេង​ឃួន / ក្រចេះ​: ករណី​ហិង្សា​មួយ​កើតឡើង ដោយសារ​ផឹកស្រា​ជាមួយ​ក៏​ស្រវឹង​ទាស់សម្ដី​គ្នា​បន្តិចបន្តួច ក៏បង្ក​ជា​ហិង្សា​ដោយ​យក​កាំបិទផ្គាក​កាប់​ទៅលើ ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ម្នាក់ ឯ​ម្នាក់ទៀត​បាន​រត់ចោលស្រុក​បាត់​នៅផ្ទះ​ចំការ ស្ថិតក្នុង​ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ កាលពី​កណ្តាលអធ្រាត្រ​ឈានចូល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រីនគរបាល​ស្រុក​ព្រែក​ប្រសព្វ​បាន​ឲ្យ​ដឹងថា ករណី​ហិង្សា​នេះ កើតឡើង​ដោយ​បុរស​ចំនួន​២​នាក់ បាន​ផឹកស្រា​ជាមួយគ្នា ចាប់តាំងពី​វេលា​ម៉ោង ៩​យប់​ថ្ងៃទី​៥ រហូតដល់​ម៉ោង​១​រំលងអធ្រាត្រ​ក៏បាន​ទាស់សម្ដី​គ្នា ហើយ​ជនសង្ស័យ បាន​ដើរ​ចុះ​ពីលើ​ផ្ទុះ​មក​ដី ហើយ​ជនរងគ្រោះ​ក៏​ចុះមក​តាម​ក្រោយ បន្ទាប់មក​ជនដៃដល់​បាន​យក​កាំបិតផ្គាក់​កាប់​ចំ​ថ្ពាល់​ខាងស្ដាំ​១​កាំបិត បណ្ដាល​ឲ្យ​ចេញឈាម​រងរបួស​ជា​ទំងន់ ហើយក៏​បញ្ជូនមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

​មន្ត្រីនគរបាល​រូបនោះ​បន្ដទៀតថា ជនដៃដល់​ឈ្មោះ លេ​វ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បណ្ដោះអាសន្ន នៅ​ភូមិ​ឃុំ​កើតហេតុ ខាងលើ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ដែន រ័ត្ន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត នៅ​ភូមិ​នាង​សួង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ប​ច្ច​ប្បន្ន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ប​ច្ច​ប្បន្ន​នេះ នគរបាល​ជំនាញ​កំពុង​ស្រា​ជ្រាវ​រក ដេ​ម្បី​ចាប់ខ្លួន​ជនសង្ស័យ​ដែល​រត់គេចខ្លួន​នោះ យកមក​កាត់ទោស​តាមផ្លូវ​ច្បាប់​៕