ផឹកស្រា​ពី​យប់ ព្រឹក​ឡើង​ឃើញ​ដេកស្លាប់​នៅមុខ​ផ្ទះ​គេ​

215

(​ភ្នំពេញ​)៖ បុរស​អនាថា​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅមុខ​ផ្ទះ​លេខ​១៤៩​អឺ​សូន្យ ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​៥​ព្រឹក ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​ដាក់​ការសង្ស័យថា ការស្លាប់​របស់​បុរស​ម្នាក់នេះ អាច​បណ្តាលមកពី​ខ្យល់គ​។​

​អ្នកស្រុក​នៅ​ទី​នោះបាន​ប្រាប់ថា​សព​ឈ្មោះ ជាតិ ហៅ​ក្របី អាយុ​៣៤​ឆ្នាំ ជា​ជនអនាថា ស្នាក់នៅ​មិន​ពិតប្រាកដ​។ កាលពី​យប់​គេ​បានឃើញ​ឈ្មោះ ជាតិ ផឹកស្រា​ស្រវឹង​ជោក​ដើរមក​ដេក​នៅមុខ​ផ្ទះ​ខាងលើ​។ ព្រឹក​ឡើង ដោយ​ឃើញ​ដេក​មិន​ងើប​សន្តិសុខ​ម្នាក់ បាន​ដើរទៅ​ដាស់​មិន​ងើប ទើប​ដឹងថា​ស្លាប់​បាត់ទៅហើយ ។​

​សមត្ថកិច្ច​មូល​ដ្នា​ន​បាន​ដឹក​សព​យកទៅ​បូជា​នៅ​វត្ត​ស្ទឹងមានជ័យ ៕ L ដោយៈ កា​ម៉ាច