ផឹកស្រា​ស្រវឹង​វាយ​ម៉ែក្មេក​វ័យ​ជរា​ទ្រោម​ខ្លួន​សមត្ថកិច្ច​ចូល​ឃាត់​ដេញ​វាយ​ផ្អើល​ទាំង​សមត្ថកិច្ច​

1010
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៨​ខែ​មិនា​ឆ្នាំ​២០១៨​សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ម្នាក់​ក្រោយពី​បង្ក​ហឹ​ង្សា​ក្នុង​គ្រួសារ​វាយ​ទៅលើ​ម្តាយក្មេក​វ័យ​ជរា​ទ្រោម​ខ្លួន​ដោយសារ​ខឹង​គាត់​ស្តីបន្ទោស​ដដែលៗ​រឿង​ផឹកស្រា​ការងារ​មិនសូវ​ធ្វើ​។​ខណៈដែល​សមត្ថកិច្ច​ចូលទៅ​ចាប់​ឃាត់​បែ​ជា​ទាញ​កៅអី​ដេញ​វាយ​នគរបាល​ទីបំផុត​ត្រូវបាន​ចាប់ខ្លួន​វាយខ្នោះ​ដើម្បី​សុ​វត្តិភាព​។​ក្នុង​ការណ៍​បានកើត​ឡើង​នៅ​ភូមិ​ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​បុរស​ខាងលើ មានឈ្មោះ ឌឹ​ត ដូ​រ៉េ អាយុ ៤២​ឆ្នាំ មុខរបរ សន្តិសុខ​ក្រុមហ៊ុន​ឯកជន ស្នាក់នៅ​ជាមួយ​ម្តាយក្មេក​ក្នុងភូមិ សង្កាត់​កើតហេតុ មានស្រុកកំណើត​ភូមិ ព្រៃ​រំដេង ឃុំ អង្គតាសោម ស្រុក ត្រាំកក់ ខេត្ត តាកែវ ។ ចំណែក​ម្តាយក្មេក​ជា​ស្ត្រី​រងគ្រោះ​ឈ្មោះ​សំ​ដា​វួ​ច​អាយុ​៨២​ឆ្នាំ​ចាស់ជរា​។

តាម​ប្រភពពី​ក​ហ​រុម​គ្រួ​សារបាប​ឲ្យ​ដឹងថា​រឿងរ៉ាវ​ក្នុង​គ្រួសារ​ខាងលើ ម្តាយក្មេក​ពេល​ឃើញ​កូនប្រសារ ផឹក​តែ​ស្រា ទើប​ស្តីប្រដៅ ក្នុងនាម​ជា​កូន ចង់​ឲ្យ​ល្អ​តែ​បែ​ជា​កូន​ខឹង​ផឹក​ស្រវឹង​វាយ​ម៉ែក្មេក​តែម្តង ផ្អើល​ទាំង​សមត្ថកិច្ច ទៅ​អន្តរាគមន៍ បែរជា​បុរស​ខាងលើ ទាញ​កៅអី​ដេញ​វាយ​ទីបំផុត​ព័ទ្ធ​ចាប់ខ្លួនបាន ។​

​ក្រោយពី​បង្ក​ហឹ​ង្សា​ក្នុង​គ្រួសារ ផ្អែក​ទៅតាម​បណ្តឹង ម្តាយក្មេក​បុរស​ខាងលើ​សមត្ថកិច្ច​ឃាត់ខ្លួន​នាំមក​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​១ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ ៕S/

​ផឹកស្រា​ស្រវឹង​វាយ​ម៉ែក្មេក​វ័យ​ជរា​ទ្រោម​ខ្លួន​សមត្ថកិច្ច​ចូល​ឃាត់​ដេញ​វាយ​ផ្អើល​ទាំង​សមត្ថកិច្ច​