ផឹក​កាហ្វេ​ខ្មៅ​ដុត​មួយ​ពែង​រាល់​ព្រឹក អាចជួយ​ទប់​ស្កា​ប់​ជំងឺ​ភ្លេចភ្លាំង​និង​ជំងឺ​ផាក​ឃី​ន​សុន

295

​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា ផឹក​កាហ្វេ​មួយ​ពែង​រៀងរាល់​ព្រឹក​អាច​ទប់ស្កាត់​ជំងឺ​វង្វេង​និង​ជំងឺ​ផាក​ឃី​ន​សុន (​ញាក់ញ័រ​ដៃជើង​)​។ នេះ​បើ​យោងតាម​កាសែត​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី​៦​វិច្ឆិកា​។​

​ការស្រាវជ្រាវ​នេះ​បាន​រកឃើញថា អត្ថប្រយោជន៍​មាន​លក្ខណៈ​ខ្លាំងក្លា​ចំពោះ​មនុស្ស​ដែល​ជ្រើស​រើសយក​គ្រាប់​កាហ្វេ​ខ្មៅ​ដុត បើទោះបីជា​វា​ពុំមាន​ជាតិ​កាហ្វេ​អ៊ី​ន​ក៏ដោយ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន Krembil Brain Institute ក្នុងប្រទេស​កាណាដា បាន​រកឃើញថា ដំណើរ​ការដុត​គ្រាប់​កាហ្វេ​គឺ​បាន​បញ្ចេញ​នូវ​ជាតិគីមី​ដែល​ប្រឆាំងនឹង​ប្រូតេអ៊ីន​ទទួលខុសត្រូវ​ចំពោះ​ការវិវត្ត​នៃ​ជំងឺ​ទាំង​២​នេះ​។​

​វា​មិនមែនជា​វិធី​ការពារ​ឬ​កាត់បន្ថយ​ទាំងស្រុង​ចំពោះ​ជំងឺ​ទាំងនេះ​ទេ ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា វា​នឹងមិន​ប៉ះពាល់​អ្វី​ទេ​ក្នុងការ​បន្ថែម​កាហ្វេ​ខ្មៅ​មួយ​ពែង​ទៅក្នុង​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក​៕ ដោយ៖ កញ្ញាដាលីស