ផឹក​ចំ​ស្រា​កាច​ក្លែមសំដី​វ៉ៃ​ប្រាវ ៤​នាក់​ចូល​ពេទ្យ​៦​នាក់​ចូល​ទ្រុង​

184
ចែករម្លែក

​ដោយ​: អង្គរតូច / សៀមរាប​: ទំនងជា​ផឹក​ចំ​ស្រា​កាច ហើយ​ក្លែមសំដី ក្រុមអ្នកលេង​កណ្តាប់ដៃ​ចំនួន​១០​នាក់ កាលពី​យប់​ថ្ងៃទី​៩​ខែមករា បាន​ប្រយុទ្ធ​គ្នា​រហូត​៤​នាក់​ត្រូវ​ចូល​មន្ទីរពេទ្យ ឯ​៦​នាក់​ទៀត​ចូលដេក​ក្នុង​ទ្រុង​។ ហេតុការណ៍​ហិង្សា​នោះបាន​កើតឡើង​នៅ​ចំណុច​ផ្លូវលំ​ស្ថិត​ក្នុ​ងុ​ភូមិ ខ្សាច់​ព​ពឹ​ល ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ករណី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទំងន់ទោស​នេះ ផ្តើមចេញពី​រឿង​ទំនាស់​សំដី ក្នុង​វង់​ផឹកស៊ី​។​ករណីនេះ​វាយតប់​គ្នា​ទៅវិញទៅមក ហើយ​មាន​ជនរងគ្រោះ​ចំនួន​៤​នាក់​។ ជនរងគ្រោះ​ទី​១ ឈ្មោះ អ៊ុន សំអុល ភេទ​ប្រុស របួស​ក្បាល និង​ដៃ (​ធ្ងន់​)​បញ្ជូនទៅ​មន្ទី​ពេទ្យ​ខេត្ត​។ ទី​២ ឈ្មោះ​ហេង ធី ភេទ​ប្រុស អាយុ​២៧ ឆ្នាំ របួសធ្ងន់ បញ្ជូនទៅ​ពេទ្យ​ខេត្ត​។ ទី​៣ ឈ្មោះ ស៊ឹម អន ភេទ​ប្រុស អាយុ​៣១ ឆ្នាំ រងរបួស​មុខ​ក្បាល​។ ទី​៤​ឈ្មោះ អ៊ា​ប ភេទ​ប្រុស អាយុ​២០ ឆ្នាំ រងរបួស​ស្រាល​។ ប្រភព​បន្តថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ កម្លាំង​នគរបាល​ជំនាញ​ស្រុក សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ឈានដល់​ការនាំ​ខ្លួន​ជនសង្ស័យ​ចំនួន ៦​នាក់​។ ជនបង្ក​ទី​១ ឈ្មោះ បូ ណា​រ៉ា ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ មាន​ទីល​នៅ​ភូមិ ជប់​ត្រាវ ឃុំ​វ៉ារិន​។ ​ទី​២ ឈ្មោះ សី សិទ្ធ ភេទ​ប្រុស អាយុ ១៦ ឆ្នាំ​។ ទី​៣ ឈ្មោះ ឌី ដែន ភេទ​ប្រុស អាយុ ២៦ ឆ្នាំ​។​ទី​៤ ឈ្មោះ គួ​ន វុទ្ធី ភេទ ប្រុស អាយុ ១៩ ឆ្នាំ​។​ទី​៥ ឈ្មោះ សី រិ​ទ្ធិ ភេទ ប្រុស អាយុ ១៩ ឆ្នាំ​។​ទី​៦ ឈ្មោះ ឈឹម ហន ភេទ​ប្រុស អាយុ ១៩ ឆ្នាំ​។ ទាំង​៦​នាក់ ខាងលើ មាន​ទីលំនៅ​ភូមិ កើតហេតុ​។ ក្នុងពេល​សាកសួរ ក្រុម​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​បាន​ឆ្លើយថា​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព យក​ដំបង​ឈើ កាំ​ប៉ិត​កាប់​និង​វាយ​ទៅលើ​ជនរងគ្រោះ និង​បន្ត​យក​ខ្សែ​ចង​ជនរងគ្រោះ​ប្រាកដ​មែន​។ ក្រោយពេល​សាកសួរ​កម្លាំង​នគរបាល​មូលដ្ឋាន​បានរៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំងនេះ​មកកាន់​កា​រិ យា ល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ដើម​ប្បី​ចាត់ការ​បន្ត​។

​ក្នុងករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ច​ន្តា​រ៉េត ស្នងការរង​ទទួល​ផែន កណ្តាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា ករណីនេះ​ខាង​មូលដ្ឋាន​បាន​រាយការណ៍​មកហើយ​។ តែ​នៅ​មិនទាន់​លម្អិត​នៅឡើយ ព្រោះ​ពួកគាត់​កំពុង​រៀប​រឿង​បញ្ជូនមក​ខេត្ត​។​

​ក្នុងករណីនេះ សមត្ថ​កិ​ច្វ​នៅ​មិនទាន់​ប​ញ​ញ្ជា​ក់ថា ក្រុម​ជនរងគ្រោះ​បាន​ប្តឹង ទាមទារ​សំណង​ជម្ងឺ​ចិត្ត​យ៉ាងណា​នោះទេ​។ ប៉ុន្តែ​ក្រុម​សាច់ញាតិ បានបង្ហាញ​ជំ​ហ៊​រថា អាច​ប្តឹង​ទាមទារ​សំណង​ប្រហែល​៦​ម៉ឺន​ដុល្លារ​សហ រដ្ឋ​អាមេរិក​៕ ល​