ផូ​ល ប៉ុក​បា : ខ្លួន​រង​ការរិះគន់​ច្រើនជាង​កីឡាករ​រូប​ណា​ទាំងអស់​ក្នុង​ពិភពលោក​

988
ចែករម្លែក

​ខ្សែបម្រើ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ផូ​ល ប៉ុក​បា (Paul Pogba) បាន​ចូលរួមចំណែក​យ៉ាង សំខាន់​ក្នុង​កិច្ចប្រឹងប្រែង ជួយ​ឲ្យ​កីឡាករ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) រកបាន​គ្រាប់​បាល់​បើកឆាក​ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី​ទាំង​ចម្រូងចម្រាស​។​
​ ​
​ប៉ុន្តែ ប៉ុក​បា ជួប​នូវ​រដូវ​កាល​ដ៏​តឹងតែង​នៅ​ពហុ​កីឡដ្ឋាន Old Trafford ដែល​ធ្វើ​ឲ្យ​ខ្លួន​រង​ការរិះគន់ ពី​គ្រូបង្វឹក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) និង​ធ្វើ​ឲ្យ​អនាគត​ជាមួយ​ក្លឹប​ស្ថិតក្នុង​ភាពមិន ច្បាស់លាស់​។ ប៉ុក​បា ត្រូវ​ក្រុម​អ្នកគាំទ្រ​ចំអក​ដាក់ អំឡុងពេល​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​អ៊ីតាលី​។​
​ ​
​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​ទទួលស្គាល់ថា ខ្លួន​អាច​ដោះស្រាយ​សម្ពាធ​នេះ ដោយ​អះអាងថា ខ្លួន​នៅមាន​ចំណុច​កែលម្អ ដោយសារតែ​ខ្លួន​នៅ​បន្ត​រៀនសូត្រ​នៅឡើយ​។​
​ ​
​ប៉ុក​បា បាន​និយាយថា “​ខ្ញុំ​បានក្លាយ​ពី​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ផ្ទេរ​ខ្ពស់បំផុត​ក្នុង​ពិភពលោក ទៅជា​កីឡាករ ដែល​រង​ការរិះគន់​ច្រើន​បំផុត​ក្នុង​ពិភពលោក​។ ការរិះគន់​តែងតែ​កើតមាន ហើយ​វា បែប​នេះឯង​ក្នុង​វិស័យ​បាល់ទាត់​”​។​
​ ​
​ប៉ុក​បា បាន​បន្តថា “​ខ្ញុំ​មក​ទីនេះ ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​សប្បាយចិត្ត ហើយ​នេះ​គឺជា​ចម្លើយ​តែមួយគត់ ដែល​ខ្ញុំ​អាច​ផ្តល់ជូន​អ្នក​ដែល​រិះគន់​ចំពោះ​ខ្ញុំ​ឬ​គិតថា ខ្ញុំ​ជា​កីឡាករ​បែបនេះ​ឬ​បែប​នោះ​។ វា​មិនមែន ជា​រឿង​សំខាន់​ទេ​។ គ្រប់គ្នា​មាន​ទស្សនៈ​ផ្ទាល់ខ្លួន​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba)