ផូ​ល ប៉ុក​បា ឆ្លើយតប​ចំពោះ​អ្នក​រិះគន់​ជុំវិញ​ទម្រង់​លេង​នៅ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

176
ចែករម្លែក

ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba) បាន​វាយបក​ចំពោះ​អ្នក​រិះគន់​ទាំងឡាយ ហើយ ជឿថា ខ្លួន​ត្រូវបាន​គេ​វាយតម្លៃ​ខុស​ការពិត ដោយសារតែ​តម្លៃ​ផ្ទេរ​ខ្ពស់បំផុត​នៅ ក្នុង​ពិភពលោក​។​
​ ​
​ម្ចាស់​មេដាយមាស​វើ​ល​ខាប់​រូបនេះ​បាន​វិលត្រឡប់​ទៅ​ពហុ​កីឡដ្ឋាន Old Trafford កាលពី​ឆ្នាំ​២០១៦​ក្នុងតម្លៃ​ផ្ទេរ​ខ្ពស់បំផុត​នៅពេលនោះ​គឺ​៨៩​លាន​ផោន ប៉ុន្តែ​ធ្វើ​មិន បានល្អ​ដូច​ការរំពឹងទុក អំឡុង​ចំណាយពេល​បី​រដូវ​កាល​នៅ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
បើទោះបីជា​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​កាលពី​រដូវ​កាល​មុន​ដោយ​រក បាន​១៦​គ្រាប់​នៅ​គ្រប់ការ​ប្រកួត ការស្តីបន្ទោស​ភាគច្រើន​ចំពោះ​យុទ្ធនាការ​ដ៏​អន់ របស់​យូ​ណាយ​ធី​ត​គឺ ធ្លាក់​ទៅលើ ប៉ុក​បា​។​
​ ​
នៅពេលនេះ ប៉ុក​បា បាន​លាតត្រដាង​ពី​ការរិះគន់​ដែល​កើតមាន​ចំពោះ​ខ្លួន ចាប់​តាំង ពី​វិលត្រឡប់​មកកាន់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក និង​មាន​អារម្មណ៍​ថា​តម្លៃ​ផ្ទេរ​មាន​ចំណែក ធំ​ក្នុង​ការរិះគន់ ទាំងនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​