ផូ​ល ប៉ុក​បា ត្រូវតែ​ដាក់សំណើ​សុំ​ផ្ទេរចេញ ដើម្បី​សម្រេច​ក្តី​សុបិន​ចូលរួម​ជាមួយ ក្លិប​រៀល ម៉ា​ឌ្រី​ត

873
ចែករម្លែក

​ផូ​ល ប៉ុក​បា (Paul Pogba) ត្រូវតែ​ដាក់សំណើ​ផ្ទេរចេញ ប្រសិនបើ​កីឡាករ​រូបនេះ​ពិតជា ចង់​ចាកចេញ ដើម្បី​ចូលរួម​ជាមួយ​ក្លិប​រៀល ម៉ា​ឌ្រី​ត​( Real Madrid) មែន​។

​ទោះបីជា​យ៉ាងណា​នាយករង​ប្រតិបត្តិ អេ​ដ វូដ​វើដ (Ed Woodward) របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ប្តេជ្ញាចិត្ត​រារាំង​រាល់​ការព្យាយាម​ណាមួយ ដើម្បី​ផ្ទេរ​ខ្សែបម្រើ​រូបនេះ​។

​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ពេញចិត្ត​នឹង​ឲ្យ​កីឡាករ រូបនេះ​ចាកចេញ ដោយសារ​លោក​បារម្ភ​ពី​តួនាទី​របស់លោក នៅពេល​លោក​មិនអាច ពឹង​ផ្អែកលើ​កីឡាករ​ដែល​មិន​សប្បាយ​ចិត្តនឹង​លេង​សម្រាប់​ក្រុម​របស់លោក​។

​ប៉ុន្តែ​លោក វូដ​វើដ គិតថា ការលក់​កីឡាករ​ជើងឯក​វើ​ល​ខាប់​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់ កេរ្តិ៍ឈ្មោះ​របស់​ក្លិប​។ ស្របពេល​ជាមួយគ្នា​នោះដែរ ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) អ្នកចាត់ការ​ក្លិប Real Madrid បាន​ប្រាប់ ប៉ុក​បា​ប្រសិនបើ​ខ្លួន​ចង់​ផ្ទេរចេញ នៅពេលនេះ​ឬក៏​អត់​។

​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បានបញ្ចប់​រដូវ​កាល​ដោយ​ឈរ​នៅ​លេខ​រៀង​ទី​៦ នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដោយមាន​គម្លាត ៣២​ពិន្ទុ​ពី​ក្រុម​ជើងឯក​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

#