ផូ​ល ប៉ុក​បា ព្រលយ​ពាក្យ​ចង់​លេង​ឲ្យ​ក្លិប រៀល ម៉ា​ឌ្រី​ត​

173
ចែករម្លែក

ផូ​ល ប៉ុក​បា (Paul Pogba) បាន​សារភាពថា ការលេង​ឲ្យ​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid ) គឺជា​សុបិន​សម្រាប់​កីឡាករ​គ្រប់រូប ខណៈពេល​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​នេះ​គឺជា​ក្លិប​ធំ​មួយ ក្នុងចំណោម​ក្លិប​ធំ​បំផុត​ក្នុង​ពិភពលោក​។​
​ ​
​ខ្សែបម្រើ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ​បាន​និយាយ​អំពី​ក្លិប រៀល​ម៉ា​ឌ្រី​ត​(Real Madrid) ក្នុង​សន្និសីទកាសែត​មួយ​នៅ​ប្រទេស​បារាំង​នៅមុន​ជំនួប​ជាមួយ​ក្រុម​បារាំង និង​ក្រុម​ម៉ុ​ល​ដាវី​។​ ​

​កន្លងមក ប៉ុក​បា ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ក្លិប Real Madrid ហើយ​ហៀបនឹង​ត្រូវ​ផ្ទេរចេញ​មកហើយ អំឡុង​ក្រោម​ការដឹកនាំ​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) នៅ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ដែល​ពេលនោះ​កីឡាករ​រូបនេះ​មិន ទទួលបាន​ចំណាប់អារម្មណ៍​ទេ​។​
​ ​
ចាប់តាំងពី​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ចូល​ដឹកនាំ បណ្តោះអាសន្ន​នៅ​ពហុ​កីឡដ្ឋាន Old Trafford ប៉ុក​បា​បាន​បង្ហាញមុខ​ញឹកញាប់​ជាមួយ ក្រុម​ជម្រើស​យូ​ណាយ​ធី​ត​។​
​ ​
ប៉ុក​បា រកបាន​៩​គ្រាប់​ហើយ ចាប់តាំងពី​លោក សូល​ស្យែ​រ ចូលមក​ដឹកនាំ​កាលពី​ខែធ្នូ ហើយ​ជួយ​ដឹកនាំ​ក្រុម​យូ​ណាយ​ធី​ត​ត្រឡប់​មកកាន់​ក្រុម​កំពូល​ទាំង​បួន​វិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​