ផូ​ល ប៉ុក​បា មិន​សប្បាយចិត្ត​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

1336
ចែករម្លែក

​លោក ឌី​ឌី​យេ ដេ​សំ (Didier Deschamps) និយាយថា លោក​នឹង​និយាយ​ជាមួយ ផូ​ល ប៉ុក​បា (Paul Pogba) ប៉ុន្តែ​នឹង​ប្រាប់​ឲ្យ​កីឡាករ​រូបនេះ​បំភ្លេចចោល​បញ្ហា​នៅក្នុង​ក្លឹប​មួយ​ឡែក​សិន ដើម្បី​ជួយ​ដល់​ការរៀបចំ​ក្រុម​បារាំង​សម្រាប់​វើ​ល​ខាប់​។​

​លោក ដេ​សំ ដែលជា​គ្រូបង្វឹក​ជម្រើសជាតិ​បារាំង​បាន​អះអាងថា ប៉ុក​បា មិន​សប្បាយចិត្ត​ជាមួយ ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ហើយ​លោក​នឹង​ពិភាក្សា​ជាមួយ ប៉ុក​បា​អំឡុងពេល​សម្រាក​សម្រាប់ ការប្រកួត​លក្ខណៈ​អន្តរជាតិ​។​

​កីឡាករ​ដែលមាន​តម្លៃ​៨៩​លាន​ផោន​រូបនេះ​ត្រូវបាន​ដាក់​ឲ្យ​អង្គុយ​មើល​នៅក្នុង​ពីរ​ប្រកួត​ចុងក្រោយ បន្ទាប់ពី​ខកខាន​ការប្រកួត​ជាមួយ​ក្រុម Liverpool ដោយសារ​បញ្ហា​របួស​។​

​ដេ​សំ បាន​ប្រាប់ ប៉ុក​បា ដែល​គេ​ឃើញ​លេង​ម៉ូត​សក់​ថ្មី​កាលពី​ម្សិលមិញ ឲ្យ​បំភ្លេចចោល​បញ្ហា នៅ​ក្លឹប​នេះ មុន​ការប្រកួត​មិត្តភាព​ជាមួយ​ក្រុម​កូ​ឡុំ​ប៊ី និង​រុស្ស៊ី​។​

​អតីត​ខ្សែបម្រើ​ក្លឹប​ឆេ​ល​ស៊ី​រូបនេះ​បាន​និយាយថា “​បញ្ហា​ទាំងនេះ​មិន​សំខាន់​ចំពោះ ប៉ុក​បា ទេ​។ ខ្ញុំ​បាន​ពិភាក្សា​ច្រើន​ជាមួយ​កីឡាករ​ម្នាក់ៗ ដើម្បី​ឲ្យ​ដឹង​ពី​អារម្មណ៍​និង​ស្វែងយល់​ពី​កិច្ចការ​ទាំងអស់ ពីព្រោះ​ខ្ញុំ​គ្មាន​ព័ត៌មាន​”​។​
​ ​
​លោក ដេ​សំ បាន​និយាយថា​”​វា​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ការងារ​បង្វឹករ​បស់​ខ្ញុំ ដើម្បី​ពិភាក្សា ជា​លក្ខណៈ​បុគ្គល​និង​ជា​ក្រុម​។ ខ្ញុំ​មិនដឹង​ពី​ព័ត៌មាន​ទាក់ទិន​នឹង ប៉ុក​បា ទេ​។ ខ្ញុំ​ត្រូវតែ​ជជែក ជាមួយ​គាត់​ពី​បញ្ហា​នេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba)