ផូ​ល ប៉ុក​បា សុខចិត្ត​មិន​បង្ខំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ចាកចេញ​ពី​យូ​ណាយ​ធី​ត​នៅ​ខែមករា​ទេ​

977
ចែករម្លែក

​ផូ​ល ប៉ុក​បា (Paul Pogba) នឹងមិន​បង្ខំ​ចាក​ចេញពី​ពហុកីឡាដ្ឋាន Old Trafford នៅ​ខែ មករា​នេះ​ទេ ចំពេល​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ពី​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ Barcelona ។​

​កីឡាករ​ម្ចាស់​ពាន​វើ​ល​ខាប់​រូបនេះ​ត្រូវបាន​ចែចង់​ដោយ​ក្លឹប Barcelona នៅ​រដូវក្តៅ​នេះ ដោយ​លោក មី​ណូ រ៉ា​អូ​ឡា (Mino Raiola) ភ្នាក់ងារ​របស់ ប៉ុក​បា ដែល​ស្វះ​ស្វែងរក​កិច្ច ព្រមព្រៀង​ផ្ទេរ​ចេញពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​

​ភាព​រកាំរកូស​បូក​រួមទាំង​ទំនាក់ទំនង​មិនល្អ​រវាង ប៉ុក​បា និង​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) គ្រូបង្វឹក​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។​

​ទោះបីជា​យ៉ាងណា កីឡាករ​ដែលមាន​តម្លៃ​ផ្ទេរ​ខ្ពស់បំផុត​របស់​យូ​ណាយ​ធី​ត​នេះ​នឹង​បន្ត​នៅ​រហូត ដល់​រដូវក្តៅ​ឆ្នាំក្រោយ​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ ផ្តល់​តំណែង​ប្រធាន​ក្រុម​ដល់ ប៉ុក​បា នៅពេល​អវត្តមាន​កីឡាករ អែន​តូ​នី​ញ៉ូ វ៉ា​ឡេ​ន​សៀ (Antonio Valencia) កាលពីដើម​រដូវ​កាល​នេះ ក្នុង​បំណង​បង្ហាញ​ពី​ការ ជឿជាក់​លើ​កីឡាករ​រូបនេះ​។​
​ ​
​បើទោះបីជា​ទំនាក់ទំនង​មិនសូវ​ល្អ ប៉ុន្តែ​អ្នក​ទាំង​ពីរបាន​ដោះស្រាយ​ការខ្វែងគំនិត​គ្នា ហើយ​ជា លទ្ធផល កីឡាករ​បារាំង​រូបនេះ​នឹងមិន​ព្យាយាម​បង្ខំ​ឲ្យ មាន​កិច្ចព្រមព្រៀង​ចាកចេញ​ទៅកាន់ Barcelona នៅ​រដូវ​កាល​ទិញដូរ​បន្ទាប់​ទេ​។​
​ ​
​ទោះបីជា​យ៉ាងណា វា​មានន័យថា ប៉ុក​បា អាច​ចាកចេញ​ទៅកាន់​ក្របខណ្ឌ La Liga នៅ​រដូវ ក្តៅ​ឆ្នាំក្រោយ ស្របពេល​កីឡាករ​របស់ Barcelona បានបង្ហាញ​ចំណាប់អារម្មណ៍​លើ ប៉ុក​បា ។​
​ ​
​ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) បាន​ទទូច​ឲ្យ ប៉ុក​បា ផ្ទេរ​ចេញពី​យូ​ណាយ​ធី​ត​នៅ​រដូវក្តៅ​នេះ​។ ស្វា​រ៉េ​ស បាន​និយាយថា “​ប៉ុក​បា គឺជា​កីឡាករ​កំពូល​ដែល​ឈ្នះ​អ្វី​គ្រប់យ៉ាង​។ គាត់​មាន គុណភាព​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ផូ​ល ប៉ុក​បា (Paul Pogba)