ផូ​ល ស្កូ​ល​: ប៉ុក​បា ត្រូវ​ប្រើប្រាស់​ភាព​ឆ្លាត​វៃ​បន្តិចទៀត ដើម្បី​ក្លាយជា​កីឡាករ​កំពូល​

777
ចែករម្លែក

បើទោះបីជា​វិលត្រឡប់​មកកាន់​ពហុ​កីឡដ្ឋាន Old Trafford ក្នុងឋានៈ​ជា​ជើងឯក​វើ​ល​ខាប់ ប៉ុន្តែ ផូ​ល ប៉ុក​ប៉ា (Pual Pogba) ត្រូវតែ​ប្រើប្រាស់​ភាព​ឆ្លាត​វ័យ​បន្តិចទៀត​ដើម្បី​ក្លាយជា​កីឡាករ បាល់ទាត់​កំពូល នេះ​បើតាម​ការអះអាង​របស់​លោក ផូ​ល ស្កូ​ល (Paul Scholes) ។​
​ ​
​ស្កូ​ល អតីត​ខ្សែបម្រើ​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គឺជា​អ្នក​រិះគន់​យូរអង្វែង ចំពោះ​កីឡាករ បារាំង​រូបនេះ ហើយ​បាន​បន្ត​វាយតម្លៃ​លើ​កីឡាករ​រូបនេះ​មុន​ចាប់ផ្តើម​រដូវ​កាល​ថ្មី​ផងដែរ ដោយ​លើកឡើងថា ប៉ុក​បា លេង​ល្អ​បាន​ម្តង​ក្នុងចំណោម​ប្រកួត​បី​ឬ​បួន​លើក​។​

​ស្កូ​ល បាន​និយាយថា “​ប៉ុក​បា ត្រូវតែ​ស្វែងរក​ភាពស៊ីសង្វាក់​។ អ្នក​ក្រឡេកមើល​ការប្រកួត របស់គាត់​។ គាត់​អាចមាន​ភាព​វៃឆ្លាត​មួយ​សប្តាហ៍ ប៉ុន្តែ​សប្តាហ៍​ក្រោយ​ទៀត គ្មានទេ​។ គាត់​ហាក់ដូចជា​ធ្វើ​បានល្អ​ម្តង​ក្នុងចំណោម​បី​ឬ​បួន​ប្រកួត​។ ប្រសិនបើ​ចង់​ឈ្នះ​ពាន​ជើងឯក​លី​ក នោះ​វា​មិនទាន់​គ្រប់គ្រាន់​ទេ​”​។
​ ​
​ប៉ុក​បា ធ្វើ​មិនសូវ​បានល្អ​ទេ ក្រោយ​ផ្ទេរ​ពី​ក្លិប​ជូ​វិនទុ​សមក​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ក្នុងតម្លៃ​៨៩​លាន​ផោន​ជា​តម្លៃ​ផ្ទេរ​ខ្ពស់បំផុត​នៅពេលនោះ​។​
​ ​
​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ លេង​មិនបាន​ស៊ីសង្វាក់​ជាមួយ​មិត្ត​រួម​ក្រុម​ដូច ដែល​ខ្លួន​ធ្លាប់​ធ្វើបាន នៅ​ក្លិប​ជូ​វិនទុ​ស (Juventus) ទេ​។ សម្រាប់ ស្កូ​ល ប្រសិនបើ ប៉ុក​បា អាច​ស្វែងរក​ភាព ស៊ីសង្វាក់​បាន​នៅ​រដូវ​កាល​នេះ នោះ​វា​គឺជា​រឿង​ល្អ​មែនទែន​។​
​ ​
​ស្កូ​ល បន្តថា “​ប៉ុក​បា ត្រូវតែ​ក្លាយជា​កីឡាករ​មុត​ស្រួច​ម្នាក់ ដូចដែល​ធ្លាប់​ធ្វើបាន​នៅ​ក្លឹប Juventus ។ គាត់​គឺជា​ផ្នែក​មួយ​នៃ​រចនាសម្ព័ន្ធ​របស់ Juventus ។ គាត់​ត្រូវ​ដឹង​រៀងរាល់​សប្តាហ៍​ថា ត្រូវ​លេង​ក្នុង​តំណែង​អ្វី ហើយ​លេង​ជាមួយ​នរណា​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ផូ​ល ប៉ុក​ប៉ា (Pual Pogba)
#