ផូ​ល ស្កូ​ល រិះគន់​ខ្សែបម្រើ ផូ​ល ប៉ុក​បា ជាថ្មី ដោយសារតែ​មិនបាន​បង្ហាញ​ទម្រង់ លេង​ស៊ីសង្វាក់​

187
ចែករម្លែក

អតីត​វីរបុរស​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ផូ​ល ស្កូ​ល (Paul Scholes) បាន​រិះគន់​ជាថ្មី ទៀត ចំពោះ​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) ដោយ​អះអាងថា កីឡាករ​សញ្ជាតិ បារាំង​រូបនេះ​កំពុង​គិតថា ខ្លួនឯង​ជា​កីឡាករ​ឆ្នើម​។​
​ ​
​ប៉ុក​បា កំពុង​រង​ការរិះគន់​ខ្លាំង​នៅ​រដូវ​កាល​នេះ ដោយសារតែ​មិនបាន​បង្ហាញ​ទម្រង់ លេង​ដ៏​ស៊ីសង្វាក់​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត បន្ទាប់ពី​ធ្វើបាន​ល្អ​នៅ ព្រឹត្តិការណ៍​វើ​ល​ខាប់​។​
​ ​
ខ្សែបម្រើ​រូបនេះ​ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​បិសាច​ក្រហម​ក្នុងតម្លៃ​៨៩​លាន​ផោន​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៦ នោះ​នៅពេលនេះ ហាក់ដូចជា​ជ្រួលច្រាល​ចង់​ផ្ទេរ​ទៅ​ចូល រួម​ជា​មួ​ក្រុម រៀល ម៉ា​ឌ្រី​ត​(Real Madrid) ។​
​ ​
ស្កូ​ល ជឿថា អវត្តមាន​របស់ ប៉ុក​បា គ្មានអ្វី​ខាតបង់​ធំ​សម្រាប់​ក្រុម​យូ​ណាយ​ធី​ត​ទេ ដោយសារតែ​កីឡាករ​រូបនេះ​មិនបាន​បង្ហាញ​ទម្រង់​លេង​ល្អ ដូចដែល​ខ្លួន​បានបង្ហាញ កាលពី​លេង​ជាមួយ​ក្រុម ជូ​វេន​ទុ​ស ។​
​ ​
ស្កូ​ល បាន​និយាយថា “​យើង​ដឹង​ពី ផូ​ល​។ យើង​ជជែក​គ្នា​ពី​សក្តានុពល​របស់ ផូ​ល ប៉ុន្តែ​ក្នុង​វ័យ​២៦​ឆ្នាំ កីឡាករ​រូបនេះ​ត្រូវតែ​បង្ហាញ​ទម្រង់​លេង​ល្អ​រៀងរាល់​សប្តាហ៍​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​