ផូ​ល ស្កូ​ល រិះគន់ ផូ​ល ប៉ុក​បា បន្ទាប់ពី​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ប្រកួត​ចាញ់​ក្រុម Brighton

793
ចែករម្លែក

​ផូ​ល ស្កូ​ល (Paul Scholes) បាន​បញ្ចេញយោបល់​បន្ទា​ប់​ពី​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ប្រកួត​ចាញ់​ក្រុម Brighton ៣-២ ដោយ​អះអាងថា កុំ​និយាយ​ការពារ​ខ្លួនឯង​។ ក្រុម​បិសាច ក្រហម​ហាក់ដូចជា​ស្លូត​ពេក​ហើយ​នៅ​ពហុកីឡាដ្ឋាន Ames Stadium កាលពី​ថ្ងៃអាទិត្យ ខណៈពេល​ក្រុម​ម្ចាស់ផ្ទះ​ធ្វើ​មិន​បានល្អ​ទាល់តែសោះ​។​
​ ​
​វា​ហាក់ដូចជា​នៅ​ឆ្ងាយ​ពី​លទ្ធផល​ដែល​យូ​ណាយ​ធី​ត​ត្រូវការ​ខណៈ​ក្រុម​ការពារ​តំណែង​ជើង ឯក​ចាស់​និង​ជា​គូប្រជែង​គឺ​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ធ្វើបាន​ល្អ​ដោយ​យកឈ្នះ​ក្រុម Huddersfield ៦-១ ។
​ ​
​ហើយ​បន្ទាប់ពី​បរាជ័យ​របស់​ក្រុម​បិសាច​ក្រហម ប៉ុក​បា សារភាពថា ខ្លួន​មាន​ឥរិយាបថ​មិនល្អ​។ ប្រធាន​ក្រុម​រូបនេះ​សារភាពថា “​ឥរិយាបថ​របស់ខ្ញុំ​មិន​ត្រឹមត្រូវ​ទេ​។ វា​គឺជា​មេរៀន​សំខាន់ មួយ​សម្រាប់​ខ្ញុំ​។ ពួកគេ​ស្រេកឃ្លាន​ជ័យជម្នះ​ជាង​យើង​”​។​
​ ​
​ប៉ុក​បា បន្តថា “​ខ្ញុំ​បន្ទោស​ខ្លួនឯង​មុនគេ ដោយសារតែ​ឥរិយាបថ​របស់ខ្ញុំ​មិន​ត្រឹមត្រូវ​។ យើង​បង្កើត កំហុស​ដែល​មិនគួរ​កើត​”​។ វា​គឺជា​ការសារភាព​ដ៏​ស្មោះត្រង់​របស់ ប៉ុក​បា ប៉ុន្តែ​វា​មិន​ចូល​ត្រចៀក របស់ ផូ​ល ស្កូ​ល ទេ ហើយ ស្កូ​ល ជឿ​លើ​អ្វីដែល​លោក​បាន​ស្តាប់​តែប៉ុណ្ណោះ​។​
​ ​
​ស្កូ​ល និយាយថា “​អ្នកឯង​មិនត្រូវ​ការ​ឲ្យ​នរណា​ប្រាប់​អ្នកឯង​។ អ្នកឯង​មិនត្រូវ​ការ​អ្នកចាត់ការ ប្រាប់​អ្នកឯង​ឬ​ត្រូវការ​មិត្ត​រួម​ក្រុម​ប្រាប់​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba)