ផូ​ល ស្កូ​ល រិះគន់ លោក ចូ​សេ ម៉ូ​រី​ញ៉ូ ចំពោះ​កាយវិកា​មិន​សមរម្យ​ពេល​អបអរ​ជ័យ ជម្នះ​លើ​ក្រុម ជូ​វេន​ទុ​ស​

1084
ចែករម្លែក

​ផូ​ល ស្កូ​ល (Paul Scholes) អតីត​វីរបុរស​របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​រិះគន់​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ជុំវិញ​ការអបអរ​របស់លោក បន្ទាប់ពី​ក្រុម​យូ​ណាយ​ធី​ត យកឈ្នះ​ក្រុម ជូ​វេន​ទុ​ស​(Juventus) ។​
​ ​
​លោក ម៉ូ​រី​ញ៉ូ បាន​រត់​ចូល​ទីលាន​នៅពេល​ចប់​ម៉ោង​ប្រកួត​ក្នុង​ទីក្រុង​ទូ​រិ​ន​ហើយ​យកដៃ​បិទ ត្រចៀក​សំដៅដាក់​ក្រុម​អ្នកគាំទ្រ​របស់​ក្រុម​ម្ចាស់ផ្ទះ បន្ទាប់ពី​មាន​អារម្មណ៍​មិន​សប្បាយចិត្ត អំឡុងពេល​ប្រកួត​ដ៏​តឹងតែង​នេះ​។​
​ ​
​គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ទាត់​បញ្ចូល​ទី​ឲ្យ​ក្រុម​ជូ​វេន​ទុ​ស នាំមុខ មុន​ក្នុង​ការប្រកួត​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ជាមួយ​អតីត​ក្រុម​ចាស់​របស់ខ្លួន ប៉ុន្តែ វ័ន ម៉ា​តា (Juan Mata) រកបាន​១​គ្រាប់​ជួយ​ឲ្យ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​តាម​ស្មើ​មុនពេល កីឡាករ អា​ស្លី យ៉ាំង (Ahley Young) ទាត់​បាល់​ហ្វ្រី​ឃី​ក ហើយ​ត្រូវ​កីឡាករ អា​ឡិ​ក សាន​ដ្រូ (Alex Sandro) ធ្វើ​ចូល​ទី​ខ្លួនឯង​។​
​ ​
​ការអបអរ​របស់លោក ម៉ូ​រី​ញ៉ូ ធ្វើ​ឲ្យ​កីឡាករ ជូ​វេន​ទុ​ស ជាច្រើន​មិន​សប្បាយចិត្ត​ខណៈពេល លោក​បាន​បន្ត​ប៉ះទង្គិច​ពាក្យសម្តី​ជាមួយ​កីឡាករ ឡេ​អូ​ណា​ដូ បូ​ណុ​ក​ស៊ី (Leonardo Bonucci) និង ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala) មុនពេល​គេ​នាំ​លោក​ចេញ តាម​ច្រ​ក្រោម​ដី​។​
​ ​
​ហើយ ស្កូ​ល ដែល​ធ្លាប់​ប៉ះទង្គិច​ពាក្យសម្តី​ជាមួយ​លោក ម៉ូ​រី​ញ៉ូ​ច្រើនលើកច្រើនសា កន្លងមក​នោះ ហាក់​មិន​ពេញ​ចិត្តនឹង​កាយវិកា​នេះ​។​
​ ​
​ស្កូ​ល បាន​និយាយថា “​គាត់​ធ្វើបែបនេះ​នៅ​គ្រប់​ទីកន្លែង​។ អ្នកត្រូវការ​ឈ្នះ​ប្រកបដោយ ភាពសមរម្យ​”​។ ទោះបីជា​យ៉ាងណា លោក ម៉ូ​រី​ញ៉ូ​បាន​និយាយ​សម្រាល​អំពី​កាយវិកា របស់លោក​។ លោក​ធ្លាប់​លើក​ម្រាមដៃ​បី​ដាក់​អ្នកគាំទ្រ​របស់​ក្រុម Juventus អំឡុង​ការ ប្រកួត​នៅ​ពហុ​កីឡដ្ឋាន Old Trafford កាលពី​ពីរ​សប្តាហ៍​កន្លងមក​។​
​ ​
​ទាក់ទិន​ឥរិយាបថ​មិន​សមរម្យ​នេះ លោក ម៉ូ​រី​ញ៉ូ បាន​និយាយថា “​ហ្គេម​នេះ​គឺជា​ហ្គេម​ដ៏​ល្អ​។ វា​គឺជា​ការប្រកួត​សំខាន់ ហើយ​យើង​លេង​បាន​កម្រិត​ខ្ពស់​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រូបង្វឹក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)