ផូ​ល អ៊ី​ន​៖ លោក ចូ​សេ ម៉ូ​រី​ញ៉ូ អស់​ពាក្យដោះសា​ហើយ ហើយ​គួរតែ​ត្រូវបាន​បណ្តេញចេញ​

690
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាន​មកដល់​មូលដ្ឋាន​ហ្វឹកហាត់​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​អតីត​ខ្សែបម្រើ ផូ​ល អ៊ី​ន (Paul Ince) អះអាងថា គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​អស់​ពាក្យដោះសា​ហើយ​លោក​ពិតជា​សំណាង​ណាស់ ដែល​អាច​រក្សា​ការងារ​បាន​រហូតមក​ទល់​ពេលនេះ​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ នឹងត្រូវ​សម្រាំង​កីឡាករ​របស់លោក​ឡើង​វិញ​បន្ទាប់ពី​ទទួលបាន​លទ្ធផល ដ៏​ខក​ចិត្តជា​បន្តបន្ទាប់​ហើយ​ជាថ្មី​ម្តងទៀត​តំណែង​របស់លោក​ក្នុង​ក្លឹប​នេះ​ចាប់ផ្តើម​ស្ថិត ក្នុងស្ថានភាព​រង្គោះរង្គើ​។​
​ ​
​យូ​ណាយ​ធី​ត​បង្ហាញ​ពី​ដំណោះស្រាយ​ដ៏​ល្អ​របស់ខ្លួន​អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​ឆេ​ល​ស៊ី កន្លងមក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក មុនពេល​ពួកគេ​ភ្លាត់ស្នៀត​ត្រូវ​កីឡាករ រ៉ូ​ស បា​ឃ្លី (Ross Barkley) រកបាន​១​គ្រាប់​ជួយ​ឲ្យ​ក្រុម​ឆេ​ល​ស៊ី​តាម​ស្មើ​។ លទ្ធផល​នេះ​បន្តធ្វើ​ឲ្យ​ក្រុម​យូ ណាយ​ធី​ត​បាត់បង់​ពិន្ទុ​។​

​ក្រុម​របស់លោក ម៉ូ​រី​ញ៉ូ ហាក់ដូចជា​ធ្វើ​មិនបាន​ល្អ​ទេ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក កាលពី​យប់​ថ្ងៃ​អង្គារ ខណៈ​ពួកគេ​ប្រកួត​ចាញ់​ក្រុម ជូ​វេន​ទុ​ស​(Juventus) ១-០ នៅ​ពហុ​កីឡដ្ឋាន Old Trafford ។
​ ​
​អតីត​ខ្សែបម្រើ ផូ​ល អ៊ី​ន ដែល​តំណាង​ឲ្យ​យូ​ណាយ​ធី​ត​រយៈពេល​៦​ឆ្នាំ​ចន្លោះ​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​១៩៩៥​ជឿថា យូ​ណាយ​ធី​ត​គ្មាន​ការវិវឌ្ឍ​នោះទេ​ក្រោម​ការដឹកនាំ​របស់លោក ម៉ូ​រី​ញ៉ូ ដែល​ការសម្រេចចិត្ត​មិន​បានល្អ​របស់លោក​ធ្វើ​ឲ្យ ក្លឹប​នេះ​ខាតបង់​ប្រាក់​យ៉ាងច្រើន សន្ធឹកសន្ធាប់​។​
​ ​
​ផូ​ល អ៊ី​ន និយាយថា “​យើង​ឈាន​ចូលដល់​រដូវ​កាល​ទី​៣​ហើយ​ក្រោម​ការដឹកនាំ​របស់លោក ម៉ូ​រី​ញ៉ូ ។ គ្មាន​លេស​ទៀត​ទេ​។ អ្នក​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​។ ប្រសិនបើ​ខ្ញុំ​ដឹកនាំ​ក្រុម មួយ​ហើយ​ពួកគេ​ផ្តល់​ពេល​ឲ្យ​ខ្ញុំ​បី​ឆ្នាំ ហើយ​ខ្ញុំ​មិនអាច​ធ្វើបាន​ដល់​កម្រិតស្តង់ដា ខ្ញុំ​គិតថា នឹងត្រូវ​បាត់បង់​ការងារ​”​។​
​ ​
​ផូ​ល អ៊ី​ន បន្តថា “​តើ​យើង​នឹង​ឈានដល់​កម្រិត​ប្រសើរ​ជាង​មុន​ឬ​នៅ​? ប្រាកដ​ណាស់ ពួកគេ​ធ្លា​ក់ជើង​ខ្លាំងណាស់ ហើយ​មិនអាច​ប្រជែង​ជាមួយ​ក្រុម​ល្អ​ផ្សេងទៀត​ទេ​។ ពួកគេ​មិន​ទាំង​បង្ហាញ​សញ្ញា​រីកចម្រើន​ផង​។ តាមពិត ពួកគេ​កំពុង​ដើរ​ថយក្រោយ​។ គាត់​ទិញ ហ្វ្រេ​ដ (Fred) ប៉ុន្តែ​មិន​ផ្តល់ឱកាស​បង្ហាញមុខ​ក្នុងការ​ប្រកួត ហើយ​រឿង​ដដែល​នេះ​កើតមាន​ចំពោះ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ផងដែរ​។​
​ ​
​បន្ទាប់ពី​បរាជ័យ​កាលពី​ថ្ងៃ​អង្គារ លោក ម៉ូ​រី​ញ៉ូ ទទួលស្គាល់ថា​ក្រុម​របស់លោក​អន់​ជាង ក្រុម​ផ្សេងទៀត​នៅ​អឺរ៉ុប​ឆ្ងាយ​ណាស់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អតីត​ខ្សែបម្រើ ផូ​ល អ៊ី​ន (Paul Ince) និង​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)
#