ផេ​ដ្រូ ត្រឡប់មក​ហ្វឹកហាត់​វិញ ត្រៀម​សម្រាប់​ជំនួប​ជាមួយ​អា​សេណ​ល​

648
ចែករម្លែក

ខ្សែបម្រើ​ស្លាប ផេ​ដ្រូ (Pedro) របស់​ក្លិប​ឆេ​ល​ស៊ី​បាន​វិល​ត្រឡប់មក​ហ្វឹកហាត់​វិញ​នៅ​អង់គ្លេស​នៅ​សប្តាហ៍​នេះ​មិន​ដល់​ពីរ​សប្តាហ៍​ផង បន្ទាប់ពី​ចូល​សម្រាក​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ប៉េកាំង​។​
​ ​
​កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​បាន​ពាក់​ម៉ាស​ការពារ​មុខ បន្ទាប់ពី​រងរបួស​ស្រាំ​ឆ្អឹង​ច្រើន​កន្លែង​បន្ទាប់ពី​ប៉ះទង្គិច​ជាមួយ​អ្នកចាំទី​អា​សេណ​ល ដេវីដ អូ​ស្ពី​ណា (David Ospina) អំឡុងពេល​ក្រុម​ឆេ​ល​ស៊ី​ឈ្នះ​៣-០​។​
​ ​
​ផេ​ដ្រូ បាន​ចំណាយពេល​សម្រាក​ព្យាបាល​នៅក្នុង​ប្រទេស​ចិន​ដោយសារ តែ អូ​ស្ពី​ណា ដាល់​មួយ​ដៃ​ពេញមុខ​។ ប៉ុន្តែ​កីឡាករ​អេ​ស្ប៉ា​ញ រូបនេះ​ហាក់ដូច​ជាសះស្បើយ​បានល្អ ខណៈ​កីឡាករ​រូបនេះ​ចូលរួម​ហ្វឹកហាត់​នៅ Cobham Training Centre ។​
​ ​
​ផេ​ដ្រូ ចូលរួម​ហ្វឹកហាត់​ជាមួយ​កីឡាករ​ចំណូល​ថ្មី អែន​តូ​នី​ញ៉ូ រូ​ឌី​ជ័រ (Antonio Rudiger) ដែល​បាន​បង្ហាញមុខ​លើកដំបូង ជាមួយ​ក្រុម​តោ​ខៀវ អំឡុងពេល​ប្រកួត​ចាញ់​ក្រុម Inter Milan ២-១​។​
​ ​
​តាម​គេហទំព័រ dailymail.co.uk កាលពី​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​ឆេ​ល​ស៊ី​បាន​វិល​ត្រឡប់មក ពី​ដំណើរ​ប្រកួត​កម្តៅ​សាច់ដុំ ដែល​ក្នុងនោះ​ពួកគេ​ប្រកួត​ឈ្នះ​ក្រុម​អា​សេណ​ល​៣-០ មុនពេល​ប្រកួត​ចាញ់​ក្រុម Bayern Munich និង​ក្រុម Inter Milan ។​
​ ​
​ក្រុម​របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) នៅពេលនេះ​កំពុង​ត្រៀម​សម្រាប់​ជំនួប​មួយទៀត​ជាមួយ​អា​សេណ​ល ដែល​នឹង​ជួបគ្នា​នៅលើ​ទឹកដី Wembley នៅ​ថ្ងៃអាទិត្យ ដើម្បី​ដណ្តើម Community Shield ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ​ស្លាប ផេ​ដ្រូ (Pedro)