ផេ​ដ្រូ ពន្យារ​កិច្ចសន្យា​បន្ថែម​ជាមួយ​ឆេ​ល​ស៊ី​រហូតដល់​ឆ្នាំ​២០២០

868
ចែករម្លែក

​ផេ​ដ្រូ (Pedro) ខ្សែបម្រើ​ស្លាប​របស់​ក្លឹប​ឆេ​ល​ស៊ី​បាន​ពន្យារ​កិច្ចសន្យា​លេង​មួយឆ្នាំ​បន្ថែមទៀត​។ កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ ដែល​ផ្ទេរ​ពី​ក្លិប បា​សេ​ឡូ​ណា​(Barcelona) កាលពី​រដូវក្តៅ​ឆ្នាំ​២០១៥ នៅពេលនេះ​នឹង​បន្ត​លេង​ជាមួយ​ឆេ​ល​ស៊ី​រហូតដល់​ឆ្នាំ​២០២០​។​
​ ​
​ផេ​ដ្រូ បាន​និយាយថា “​វា​ពិត​ល្អ​ណាស់​សម្រាប់​ខ្ញុំ​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​មែនទែន​នៅ​ក្លឹប​នេះ ជាមួយ​មិត្ត​រួម​ក្រុម អ្នកគាំទ្រ​និង​ក្លឹប​ជាទូទៅ​”​។​
​ ​
​ផេ​ដ្រូ បន្តថា “​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ​ដែល​បន្ត​លេង​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី​។ ខ្ញុំ​មាន អារម្មណ៍​សប្បាយចិត្ត ហើយ​ចង់​លើក​ពាន​បន្ថែមទៀត​។ ខ្ញុំ​ចង់​ជួយ​ក្រុម រក​គ្រាប់​បាល់ ខ្ញុំ​ពិតជា​សប្បាយចិត្ត​មែនទែន​”​។​
​ ​
​ផេ​ដ្រូ មកទល់ពេលនេះ​លេង​បាន​១៣១​ប្រកួត​សម្រាប់​ក្លឹប​ឆេ​ល​ស៊ី​និង​រកបាន​២៨​គ្រាប់​។​
​ ​
​ប្រធាន​បច្ចេកទេស​លោក ម៉ា​រី​ណា ហ្គ្រា​ណូ​វ​ស្កា​អៀ (Marina Granovskaia) បាន​បន្ថែមថា “​យើង​សប្បាយចិត្ត​មែនទែន ដែល​កីឡាករ ផេ​ដ្រូ ពន្យារ​កិច្ចសន្យា​បន្ថែម​មួយឆ្នាំ​ទៀត​”​។​
​ ​
​ចាប់​តាំង​ក្លាយជា​កីឡាករ​ឆេ​ល​ស៊ី ផេ​ដ្រូ បានបង្ហាញ​គុណភាព​លេង​នៅលើ​ទីលាន និង​កីឡាករ រូបនេះ នឹង​បន្តធ្វើ​បានល្អ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ​ស្លាប ផេ​ដ្រូ (Pedro)