ផេ​ដ្រូ ៖ ជ័យជម្នះ​លើ​ក្រុម Leicester នៅ​ក្របខណ្ឌ FA Cup ផ្តល់​កម្លាំងចិត្ត​ដល់​ក្រុម​ឆេ​ល​ស៊ី​

750
ចែករម្លែក

​ខ្សែប្រយុទ្ធ ផេ​ដ្រូ (Pedro) អះអាងថា ជ័យជម្នះ​លើ​ក្រុម Leicester នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ក្របខណ្ឌ FA Cup នឹង​ក្លាយជា​ឱកាស​មួយ​ដើម្បី​សង្គ្រោះ​រដូវ​កាល​របស់ខ្លួន​។​

​ក្រុម​ឆេ​ល​ស៊ី​រងគ្រោះ​ខ្លាំង​នៅ​រដូវ​កាល​នេះ ហើយ​មិនអាច​ការពារ​តំណែង​ជើងឯក​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​បានទេ​។ ពួកគេ​ខ្ទាត​ចេញពី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន Carabao Cup ដោយសារ​ក្រុម Arsenal ហើយ​កាលពី​សប្តាហ៍​ត្រូវ​ក្រុម Barcelona ទម្លាក់​ចេញពី​ក្របខណ្ឌ ឆេ​ម​ពាន​លី​កដោយ​គ្រាប់​បាល់​សរុប​៤-១ នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​

ឆេ​ល​ស៊ី​ជួប​បញ្ហា​ច្រើន​ក្នុងការ​ប្រជែង​យក​កៅអី​នៅ​ចំណោម​ក្រុម​កំពូល​លើ​តារាង​ដោយ​ប្រកួត​ចាញ់​៤​លើក​ក្នុង​៦​ប្រកួត ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​មក​លេខ​រៀង​ទី​៥ ហើយ​ចាញ់​ក្រុម Spurs ៥​ពិន្ទុ​។ ​​មានន័យថា ក្រុម​របស់លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច (Roman Abramovich) ស្ថិតក្នុង​ស្ថានភាព គ្រោះថ្នាក់ ដោយ​អាច​បាត់បង់​ចំណាត់ថ្នាក់​ក្នុង​ក្រុម​កំពូល​ទាំង​បួន​ចំពេល​មាន​ភាពមិនប្រាកដ ប្រជា​កាន់តែខ្លាំង​ឡើង​ជុំវិញ​អនាគត​របស់​គ្រូបង្វឹក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ។​

​ប៉ុន្តែ​ខ្សែប្រយុទ្ធ ផេ​ដ្រូ ដែល​រកបាន​គ្រាប់​បាល់​ម៉ោង​បន្ថែម​ជួយ​ឲ្យ​ក្រុម​ឆេ​ល​ស៊ី​ឆ្លង​មក​វគ្គ ពាក់កណ្តាល ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃអាទិត្យ​នោះ​និយាយថា ជ័យជម្នះ​២-១ លើ​ក្រុម Southampton បាន​ស្តា​ទំនុកចិត្ត​របស់​ក្រុម​ឆេ​ល​ស៊ី​ឡើងវិញ​។
​ ​
​កីឡាករ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​និយាយថា “​វា​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​នៅ​រដូវ​កាល​នេះ ហើយនឹង​ជួយ​យើង​បោះជំហាន​ទៅរក​ពាន​និង​កៅអី​ក្នុងចំណោម​ក្រុម​កំពូល​ទាំង​បួន​។ វា​គឺជា​ឱកាសល្អ​សម្រាប់​យើង ដើម្បី​បញ្ចប់ រដូវ​កាល​បានល្អ​”​។
​ ​
​ផេ​ដ្រូ បន្តថា “​យើង​នៅសល់​ពេល​ពីរ​ខែ​ទៀត​នៅ​រដូវ​កាល​នេះហើយ​កីឡាករ​ទាំងអស់​ត្រូវ តែ​ប្រឹងប្រែង​។ នេះ​គឺជា​ផ្លូវ​សម្រាប់​យើង​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ ផេ​ដ្រូ (Pedro)