ផែង វណ្ណៈ និង​អ្នកនាំពាក្យ​ផៃ ស៊ី​ផាន ឆ្លើយឆ្លង​គ្នា​តាម​Facebook រឿង​កញ្ចក់​ខ្មៅ​

1999
ចែករម្លែក
  • 433
    Shares

(​ភ្នំពេញ​)៖​ក្រោយពី​លោក ផៃ ស៊ី​ផាន មន្ត្រី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​សរសេរ​លិខិត​ចំហ​ជម្រាបជូន​លោក ផែង វណ្ណៈ សម្តែង​ការ​​សោកស្តាយ​ជាមួយនិង​ការហួសចិត្ត ចំពោះ​រូបលោក​ផែង វណ្ណៈ ដែល​បានលើកឡើង ជា​សាធារណៈ​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​​លោក​ផ្ទាល់ ដោយ​ចោទថា​មន្ត្រី​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឬ​មន្ត្រី​រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​រថយន្ត​បិទ​កញ្ចក់​ខ្មៅ​នោះ តារា​Facebook ​ផែង វណ្ណៈ នៅថ្ងៃនេះ​តាម​តប​វិញ​ថា​«​អ្នកនាំពាក្យ​អាច​ក្លាយជា​អ្នក​នាំ​រឿង​បាន​បើ​អ្នកនាំពាក្យ​មិនបាន​មើល​ខ្លឹមសារ​អត្ថ​ប​សំណៅ​​ដើម​របស់ខ្ញុំ​ហើយ​យកទៅ​សរសេរ​តាម​អារម្មណ៍​ស្អប់ ។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ដែល​ខ្លឹមសារ​អត្ថបទ​របស់ខ្ញុំ​ត្រូវបាន​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​ប្រតិកម្ម​តាម Facebook ហើយ​បន្ទរ​បន្ត​ដោយសារ​ព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច Fresh News ។​

​ខ្ញុំ​អាន​អត្ថបទ​របស់ខ្ញុំ អាន​ហើយ​អាន​ទៀត អត់​ឃើញ​មាន​ចំណុច​ណា​ដែល​ខ្ញុំ​ចោទ​មន្ត្រី​ទីស្ដីកា​គណ​:​រដ្ឋមន្ត្រី សោះ ។​តែ​គេ​យកទៅ​​បកស្រាយ​ចោទ​ខ្ញុំ​ទៅវិញ នេះហើយ​ដែល​វប្បធម៌​លាប​ពណ៌​របស់​អ្នកធំ​ស្រុក​ខ្ញុំ ។ អរគុណ ឯកឧត្ដម ផៃ ស៊ី​ផាន Siphan Phay»​។​

​បើតាម Facebook របស់លោក​ផៃ ស៊ី​ផាន សរសេរ​ដូច្នេះ​«​គោរព​ជូន​បណ្តាញសារព័ត៌មាន និង​ប្រិយមិត្ត​FBFs

​លិខិត​ចំហរ​ជម្រាបជូន​លោក ផែង វណ្ណៈ ជាការ​សោកស្តាយ​ជាមួយនិង​ការហួសចិត្ត ចំពោះ​រូបលោក ដែល​បានលើកឡើង​ជា​សាធារណៈ​​តាម​យៈគណ​នី​ហ្វេ​ស​ប៊ុ​ក របស់លោក​ផ្ទាល់ ជា​សាធារណៈ​ប្រឌិត និង​ចោទថា​មន្ត្រី​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ឬ​មន្ត្រី​រាជរដ្ឋាភិបាល​បាន​​ប្រើប្រាស់​រថយន្ត​បិទ​កញ្ចក់​ខ្មៅ ដែល​ភ្ជាប់​ជាមួយនិង រូបភាព​រថយន្ត​ទាំងអស់​នោះបាន​ចត​នៅលើ​លាន​ចំណត​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​​។​ខ្ញុំ​សូម​ជម្រាបជូន​ថា ការលើកឡើង​របស់លោក​នេះ អាច​ចាត់ទុកបាន​ថា​មិន​ត្រឹមតែ​ការវាយប្រហារ​ផ្ទាល់​ចំពោះតែ​មន្ត្រី​បំពេញការងារ​​ទាំងអស់​នោះទេ ក៏ប៉ុន្តែ​ជាការ​ប្រមាថ និង​វាយប្រហារ​មកលើ​ស្ថាប័នរដ្ឋ​(​ទីស្តីការគណៈរដ្ឋមន្ត្រី​)​ដែល​ធ្វើអោយ​មតិសាធារណៈ​យល់​ខុស​​ថា​ទីស្តីការគណៈរដ្ឋមន្ត្រី​ចូលរួម​ជាមួយនិង​ជន​ប្រព្រឹត្ត និង​បំពាន​ច្បាប់​។​

​ខ្ញុំ​ក៏​សូម​ឆ្លៀតឱកាស​នេះ សូម​ជម្រាប​ផងដែរ ទីស្តីការគណៈរដ្ឋមន្ត្រី​ជា​ស្ថាប័ន ក៏ដូចជា​ចំណាត់ការ​របស់​ឯកឧត្តម ប៊ិន ឈិន​ ​ឧ​ប​នាយ​ក​រដ្ឋមន្ត្រី​ប្រចាំការ​និង​ជា រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដាច់ខាត​មិន​ចូលរួម​គាំទ្រ និង​ការពារ​ដល់​ជន​ទាំងឡាយណា ដែល​ប្រព្រឹត្ត​រំលោភច្បាប់​នោះទេ យើង​សូម​គាំទ្រ​ដោយ​ឥត​លក្ខខណ្ឌ​ចំពោះ​មន្ត្រីនគរបាល​ចរាចរ​ណ៍​អនុវត្ត​ច្បាប់​ក្នុង​កិច្ច​ចាត់វិធានការ​​ប្រឆាំង​រាល់​បុគ្គល​ទាំងឡាយណា ដែល​ប្រព្រឹត្ត​ផ្ទុយ និង​ច្បាប់​ជា​ធរមាន​។​

​សូម​លោក ផែង វណ្ណៈ អធ្យាស្រ័យ​ទទួល​នូវ​ការបំភ្លឺ​របស់ខ្ញុំ​នេះ​។​សូម​អរគុណ​!»​។​

​សូមបញ្ជាក់ថា ការឆ្លើយ​ឆ្លង​រាល​ដល់ទី​ស្តីការគណៈរដ្ឋមន្ត្រី​នេះ ផ្តើមចេញពី​លោក​ផែង វណ្ណៈ សរសរ​ផ្តាំ​ទៅ​មេ​ប៉ូលិស​ចរាចរណ៍​ដែល​បើ​​តាម​លោក​ផែង វណ្ណៈ ថា​បាន​សរសេរ​ប្រមាថ​លោក​ជា​ឆ្កែ​ទាំង​ឪ​ទាំង​កូន​ដោយ​បិទ​កញ្ចក់​ខ្មៅ​ខុសច្បាប​បន្ទាប់ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ដាក់​​ឈ្មោះ​”​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​”​បាន​សរសេរ​ចោទប្រកាន់​កូនស្រី​របស់លោក​ផែង​វណ្ណៈ​ថា​ជា​មនុ​ស្សញៀន​ថ្នាំ​៕ដោយ៖វាសនា

ក្រោយ​បក​ស្ទិ​ក​ឃឺ​ខ្មៅ​ចេញ​លោក​ផែង​ វណ្ណៈ​បានសរសេរថា​៖​អរគុណ​ច្រើន​លោក ចាន់ វាសនា ដែល​បាន​ប្រមាថ ។ អ្នកមាន​រថយន្ត​បិទ​កញ្ចក់​ខ្មៅ​គួរ​ប្រញាប់​ទៅ​បក​បន្ទាន់​ផង ប្រយ័ត្ន​លោក ចាន់ វាសនា ដៀល​ថា​ជា​ឆ្កែ ជាពិសេស​ឡាន​នៅ​ស្នងការ​ក្រុង​បិត​កញ្ចក់​ខ្មៅ​ច្រើនណាស់