ផែនការ​ធ្វើ​ដំណើរ​របស់​ទេសច​ររាប់ពាន់នាក់​ត្រូវ​រលាយ​ដោយ​សារ​ហ្វីលីពីន​បិទ​កោះ​មួយ​

4221
ចែករម្លែក

​អ្នកទេសចរ​រាប់ពាន់​នាក់​មើលឃើញ​ផែនការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​គេ​ត្រូវ​ផ្លាស់ប្តូរ ខណៈ​ហ្វីលីពីន​បាន​ប្រកាសថា​ខ្លួន​នឹង​កេណ្ឌ​ប៉ូលិស​ដើម្បី​រារាំង​មិនអោយ​​ពួក​ទេសចរ​ចូល​កោះ​Boracay​ដែល​ជា​កោះ​ល្អ​បំផុត​មួយ​នៅក្នុង​លោក​។​

​កោះ​មួយ​នេះ​ទើប​ត្រូវបាន​បោះឆ្នោត​ជាប់​ជា​កោះ​ល្អ​បំផុត​មួយ​នៅក្នុង​លោក​កាលពី​២​ឆ្នាំមុន តែ​សម្រាម​និង​ការ​បង្ហូរទឹក​សំអុយ​កាន់តែ​ជា​បញ្ហា​ជា​ហេតុនាំអោយ​​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ ប្រកាស​បិទ​វា​កន្លះ​ឆ្នាំ ដើម្បី​សម្អាត​និង​ស្តារ​បរិស្ថាន​ឡើងវិញ​។​

​ត្រូវ​ចាប់ផ្តើម​ចាប់ពី​ថ្ងៃ​២៦​មេសា ការបិទ​នេះ​នាំអោយ​មាន​ការលុបចោល​ផែនការ​កម្សាន្ត​សម្រាកកាយ​និង​អាពាហ៍ពិពាហ៍​ខណៈ​ប៉ូលិស​ទាហាន​បានដាក់​ប៉ុស្តិ៍​ត្រួត​​ពិនិត្យ​ប្រាប់​អោយ​ទេសចរ​ចេញ​ទៅ​វិញ​។​

​ទោះជា​យ៉ាងណា​ ​មនុស្ស​ប្រមាណ​១៧.០០០​នាក់​រស់នៅ​លើ​កោះ​Boracay​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ខ្លះ​ពី​រដ្ឋ​ដោយសារ​តែ​ការបិទ​នេះ​ប៉ះពាល់​ដល់​មុខរបរ​របស់​ពួកគេ​។​ក្នុងពេល​ជាមួយគ្នា សណ្ឋាគារ ផ្ទះសំណាក់​ការី​ទេសចរណ៍​និង​ស្ថាប័ន​ផ្សេង​ទៀត​រាប់រយ​ត្រូវ​មមាញឹក​ទូទាត់​ថ្លៃ​កក់​សំបុត្រ​ឬ​បន្ទប់​ជូន​ភ្ញៀវ​វិញ​ព្រោះ​អ្នកខ្លះ​បាន​កក់​បន្ទប់​​ទុក​តាំងពី​២​ឆ្នាំមុន​។​ពិធីមង្គលការ​ចំនួន​១៩​គូ ភាគច្រើន​ទៅ​ពី​បស្ចិម​ប្រទេស ក៏​ត្រូវ​បាន​លុបចោល​ផងដែរ​។​

​សូមបញ្ជាក់​ថា ភ្ញៀវទេសចរ​ប្រមាណ​២​លាន​នាក់​បាន​ទៅ​កម្សាន្ត​លើ​កោះ​នេះ​ក្នុង​មួយឆ្នាំៗ​។​

​អាជ្ញាធរ​ថៃ កាលពី​ខែ​មុន​ក៏​បាន​ប្រកាស​បិទ​ឆ្នេរ​ខ្សាច់ Maya Bay​លើ​កោះហ្វី​ហ្វី ឡេ រយៈពេល​៤​ខែ​ដើម្បី​អោយ​ផ្កាថ្ម​និង​ជីវិត​សមុទ្រ​វិល​ទៅរ​កស​ភាពល្អ​ដូច​កាលពី​មុន​៕​ដោយ​៖​វាសនា​

​អ្នកទេសចរ​មិនអាច​ទៅ​កោះ​Boracay​រយៈពេល​៦​ខែ​។​ការបិទ​នេះ​ចំ​រដូវ​ទេសចរណ៍ គឺ​ចំ​ពេល​អាកាសធាតុ​ក្តៅ​

​ការសម្អាត ស្តារ​បរិស្ថាន​និង​កសាង​ហេដ្ឋារចនាសម្ពន្ធ​នៅ​កោះ​Boracay ចាប់ផ្តើម​