ផែន​ការធ្វើ​មាតុភូមិនិវត្តន៍​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ៧០០.០០០ ទៅ​មី​យ៉ាន់​ម៉ា​វិញ​ត្រូវបាន​លុបចោល ព្រោះ​គ្មាន​នរណាម្នាក់​ចង់​វិលត្រឡប់​ទៅវិញ​ទេ​

761
ចែករម្លែក
  • 34
    Shares

​ប្រធាន​គណៈកម្មាធិការ​ជនភៀសខ្លួន​បង់​ក្លា​ដែ​សបាន​និយាយថា ផែនការ​ដើម្បី​ចាប់​ផ្តើមធ្វើ​មាតុភូមិនិវត្តន៍​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ៧០០.០០០ នាក់​ទៅ​ភូមា​វិញ ត្រូវបាន​បោះបង់ចោល បន្ទាប់ពី​ក្រុមមន្ត្រី​មិនអាច​រកឃើញ​នរណាម្នាក់​ដែល​ចង់​វិលត្រឡប់​ទៅវិញ​។​

​ស្នងការ​ជនភៀសខ្លួន លោក អា​ប៊ុល កា​ឡាំ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​វិច្ឆិកា​ថា ជនភៀសខ្លួន​ទាំងនោះ “​មិន​មានបំណង​វិលត្រឡប់​ទៅវិញ​ទេ​” ។ លោក​បន្ថែមថា ក្រុមមន្ត្រី “​មិនអាច​បង្ខំ​ឱ្យ​ពួកគេ​ទៅ​” បានទេ​ប៉ុន្តែ​នឹង​បន្ត​ព្យាយាម “​ជំរុញ​ទឹកចិត្ត​ពួកគេ​ដើម្បីឱ្យ​វា​កើតឡើង​”​។​

​ការប្រកាស​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល ១.០០០ នាក់​បានធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ការវិលត្រឡប់​ទៅកាន់​ភូមា​វិញ ជា​កន្លែង​ដែល​មនុស្ស​រាប់រយ​ពាន់​នាក់​បាន​ភៀសខ្លួន​ពី​អំពើហិង្សា​ដឹកនាំ​ដោយ​កងទ័ព​កាលពី​ឆ្នាំ​កន្លងទៅ​។​

​នៅឯ​ជំរំ​អាន់​ជី​ប្រាំង (Unchiprang) ដែលជា​ជំរំ​ជនភៀសខ្លួន​ធំ​ល្វឹងល្វើយ​មួយ​នៅ​ជិត​ទីក្រុង​ខុ​ក​ស្បា​ហ្សា (Cox’s Bazar) មន្ត្រី​ជនភៀសខ្លួន​បង់​ក្លា​ដែ​សម្នាក់​ទៀត​បាន​អំពាវនាវ​ឱ្យ​ជន​រ៉ូ​ហ៊ីង​យ៉ា​វិលត្រឡប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ​វិញ​។​

​គាត់​បាន​និយាយថា “​យើង​បានរៀបចំ​អ្វីៗ​គ្រប់យ៉ាង​សម្រាប់​អ្នក​ទាំងអស់គ្នា យើង​មាន​ឡានក្រុង​៦​នៅទីនេះ យើង​មាន​ឡាន​ដឹកទំនិញ យើង​មាន​អាហារ​។ យើង​ចង់​ផ្តល់​អ្វីៗ​គ្រប់យ៉ាង​ដល់​អ្នក​ទាំងអស់គ្នា​។ ប្រសិនបើ​អ្នក​ទាំងអស់គ្នា​យល់ព្រម​ទៅ យើង​នឹង​នាំ​អ្នក​ទៅ​ព្រំដែន ទៅ​ជំរំ​បណ្តោះអាសន្ន​”​។

​សំឡេង​មនុស្ស​រាប់ពាន់នាក់​រាប់​ទាំង​ក្មេងៗ បាន​ស្រែក​ព្រម​គ្នា​ថា “​យើង​នឹងមិន​ទៅ​!”៕ ដោយ៖ កញ្ញាដាលីស

ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ៧០០.០០០ នាក់​មិន​ព្រម​វិលត្រឡប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ​ទេ