ផ្កាយព្រះគ្រោះ​មួយ​នឹង​បោះពួយ​កាត់​ផែនដី​កៀក​បំផុត​នៅក្រោយ​បុណ្យ​ណូអែល​មួយថ្ងៃ​

271
ចែករម្លែក

​វា​ហាក់បីដូចជា​លំហ​អាកាស​បានសម្រេច​ចិត្ត​រួចហើយ​នូវ​អ្វីដែល​វា​នឹង​ផ្តល់ជូន​ឱ្យ​យើង​សម្រាប់​កាដូ​បុណ្យ​ណូអែល នោះ​គឺ​ផ្កាយព្រះគ្រោះ​មួយ (​អាចម៍ផ្កាយ​) ដែល​នឹង​ហោះ​ជិត​ផែនដី​បំផុត​។ Brexit នឹង​មើល​ទៅជា​រឿង​តូចតាច​ប៉ុណ្ណោះ​បើ​ប្រៀបធៀប​នឹង​អ្វីដែល​ដុំថ្ម​ធំ​នេះ​អាច​នាំ​ផលប៉ះពាល់ ប្រសិនបើ​វា​បុក​ចូលក្នុង​បរិយាកាស​ផែនដី​។​

​អង្គការ​ណា​សាបាន​រាយការណ៍​ថា អាចម៍ផ្កាយ​យក្ស​ប៉ុន​អគារ Burj Khalifa ដែលជា​អគារ​ខ្ពស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក នឹង​ហោះ​កាត់​ផែនដី​នៅ​ថ្ងៃ​បន្ទាប់ពី​បុណ្យ​ណូអែល (២៦​ធ្នូ​)​។ មជ្ឈមណ្ឌល​តាមដាន​វ​ត្ថុ​ហោះ​នៅ​ជិត​ផែនដី (CNEOS) របស់​ទីភ្នាក់ងារ​អវកាស​នេះ បានកំណត់​អត្តសញ្ញាណ​ផ្កាយព្រះគ្រោះ​នេះ​ថា 310442 (2000 CH59) ហើយ​និយាយថា​វា​ជា​កម្មសិទ្ធិ​របស់​ក្រុម​ផ្កាយព្រះគ្រោះ​មួយ​ហៅថា​អា​ថេ​ន (Aten) ដែល​គន្លង​របស់​វា​ជាធម្មតា​តែង​ប្រសព្វ​ជាមួយ​គន្លង​ផែនដី​។ ដោយសារតែ​វា​មាន​ទីតាំង​ជិត​ផែនដី CNEOS បាន​ចាត់ថ្នាក់​ផ្កាយព្រះគ្រោះ 310442 (2000 CH59) ដែលមាន​បណ្តោយ​ជាង ៥០០ ម៉ែត្រ​ជា​អាចម៍ផ្កាយ​គ្រោះថ្នាក់​៕ ដោយ៖ កញ្ញាដាលីស

ផ្កាយព្រះគ្រោះ 310442 (2000 CH59) នឹង​ហោះ​កាត់​ផែនដី​កៀក​បំផុត​នៅក្រោយ​ថ្ងៃបុណ្យ​ណូអែល (២៦​ធ្នូ​)