ផ្កាយរណប​ទីមួយ​សម្រាប់​សេវាកម្ម​អ៊ី​ន​ធឺ​ណេ​ត​ល្បឿន​លឿន Starlink Internet របស់លោក​អេ​ឡុ​ន ម៉ាស បាញ់​បង្ហោះ​ទៅ​ដង​តារាវិថី​

888
ចែករម្លែក

​ក្រុមហ៊ុន SpaceX ដែលជា​ក្រុមហ៊ុន​រ៉ុក្កែត​ឯកជន​របស់​សហគ្រិន​បច្ចេកវិជ្ជា​ខ្ពស់ លោក អេ​ឡុ​ន ម៉ាស (Elon Musk) បានចាប់ផ្តើម​បាញ់​បង្ហោះ​ផ្កាយរណប​តូចៗ​ចំនួន ៦០ ដំបូង​ទៅក្នុង​គន្លង​ទាប​នៃ​ផែនដី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៣ ឧសភា​សម្រាប់​សេវា​អ៊ី​ន​ធឺ​ណេ​ត​ថ្មី​ហៅថា Starlink Internet របស់លោក​ម៉ាស​។​

​រ៉ុក្កែត Falcon 9 ដែល​ដឹក​ផ្កាយរណប​ទាំងអស់នេះ​បាន​បាញ់​ចេញពី​ស្ថានីយ​កងទ័ពអាកាស Cape Canaveral នៅវេលា​ម៉ោង ១០ និង ៣០ នាទី​យប់​ម៉ោង​ក្នុងស្រុក (​ម៉ោង ១០ និង ៣០ នាទី​ព្រឹក​ថ្ងៃ​សុក្រ​នៅ​កម្ពុជា​) ដោយ​បោសសម្អាត​ចេញ​នូវ​ឧបសគ្គ​ដ៏​សំខាន់​មួយ សម្រាប់​ការវិនិយោគទុន ដែល​លោក​ម៉ាស​សង្ឃឹមថានឹង​បង្កើត​សាច់ប្រាក់​ត្រូវការ​ចាំបាច់​សម្រាប់​មហិច្ឆតា​ធំ​របស់គាត់​នៅក្នុង​លំហ​អាកាស​។​

​ការបាញ់​បង្ហោះ​នេះ​បាន​កើតឡើង​មួយ​សប្ដាហ៍​បន្ទាប់ពី​ការរាប់​ថយក្រោយ​ចំនួន​ពីរលើក​សម្រាប់​បេសកកម្ម​បាញ់​បង្ហោះ​នេះ​ត្រូវបាន​លុបចោល ពោលគឺ​បេសកកម្ម​មួយ​លុបចោល​ដោយសារ​ខ្យល់​បក់​ខ្លាំង​នៅ​ស្ថានីយ Cape Canaveral និង​មួយទៀត​លុបចោល​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ផ្កាយរណប​និង “​ត្រួតពិនិត្យ​បី​ផ្នែក​” លើ​ប្រព័ន្ធ​ទាំងអស់​៕ ដោយ៖ កញ្ញាដាលីស

ផ្កាយរណប ៦០ ដំបូង​គេ​ត្រូវបាន​បាញ់​បង្ហោះ​សម្រាប់​សេវាកម្ម​ផ្កាយរណប​ល្បឿន​លឿន Starlink Internet របស់លោក​អេ​ឡុ​ន ម៉ាស
#