ផ្ការំយោល​អាចជួយ​កម្ចាត់​ក្រួសតម្រងនោម​ក្នុង​រង្វង់​១​ខែ​

1090
ចែករម្លែក
  • 3
    Shares

ផ្ការំយោល​ពុំ​ត្រឹមតែ​ជា​ផ្កា​ដាំ​លំអ​តាម​គេហដ្ឋាន​ប៉ុណ្ណោះ​ទេ តែ​វា​នៅ​ត្រូវបាន​គេ​ប្រើ​ព្យាបាល​ជំងឺ​ដ៏​មាន​ប្រសិទ្ធភាព​, ក្នុងនោះ​មាន​ក្រួសតម្រងនោម ។ យើង​អាច​ផ្សំ​បាន​ឱសថ​ព្យាបាល​ក្រួសតម្រងនោម ដោយ​វិធី​ដ៏​ងាយ តែ​នាំមក​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ការត្រៀម​គ្រប់​ផ្ការំយោល​ចំនួន ៩ ផ្កា និង​ស្ករក្រាម​ប្រមាណ​ប៉ុន​ម្រាមដៃ ។​

​ជំហាន​ដំបូង គឺ​ត្រូវ​លាង​ផ្កា​ឲ្យ​ស្អាត កាត់​ទង​ចោល រួច​ដាក់​ចូលក្នុង​ចានចង្កឹះ ចាក់ទឹក​ឲ្យ​ពេញ និង​ដាក់​ស្ករ​ចូល បន្ទាប់មក យក​ចាន​ផ្កា​ទៅ​ចំហុយ ពេល​ទឹក​ពុះ​បាន​១​នាទី នោះ​លើក​ចេញ​ទុក​ឲ្យ​ត្រជាក់ រួច​បរិភោគ​ទឹក និង​ផ្កា​, ១​ថ្ងៃ​ទទួលទាន​ម្តង មិនយូរប៉ុន្មាន​នឹង​ឃើញ​ប្រសិទ្ធភាព ។​

​ដើម្បី​ឲ្យ​ប្រាកដថា ឱសថ​នេះ​មាន​ប្រសិទ្ធភាព អ្នក​គួរ​ទៅ​ឆ្លុះ​អេកូ​មើល​ក្រួសតម្រងនោម​យ៉ាងដូច​ម្តេច មុនពេល​ប្រើ និង​ត្រួត​ពិនិត្យឡើងវិញ ជាមួយ​លទ្ធផល​អេកូ​ថ្មី ក្រោយ​១​ខែ ប្រើ​វិធី​នេះ ។​

​ចំណុច​សំខាន់​មួយពេល​អនុវត្ត​វិធី​នេះ គឺ​ត្រូវ​ទទួលទាន​ទឹក​គ្រប់ ២,៥ លីត្រ ក្នុង​១​ថ្ងៃ ដើម្បី​សរីរាង្គ​ងាយស្រួល​កម្ចាត់​ក្រួស​ចេញ ។​

​ពុំ​ត្រឹមតែ​ដោយឡែក​ក្រួសតម្រងនោម ផ្ការំយោល​នៅ​ជា​ឱសថ​ជំនួយ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​, បញ្ចុះ​កម្តៅ​, ទប់ស្កាត់​ឆ្លង​មេរោគ​ផ្លូវ​ទឹកនោម ៕ ប្រែ​សម្រួល​: រតនៈ