ផ្កា Anthurium ប្រភេទ​ថ្មី ត្រូវដាក់​បង្ហាញ​នៅ​ក្រុង​គុន​មីង​

1073
ចែករម្លែក

​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ ២០១៨ ក្រុមហ៊ុន​សាកវប្បកម្ម​សួន អាន​ជុ ក្រុង​គុន​មីង​បានដាក់​បង្ហាញ ជា​ផ្លូវការ​នូវ​ផ្កា Anthurium ប្រភេទ​ថ្មី ឈ្មោះ “​អូ​ហ្គេ​ន​” ក្នុងឱកាស​កិច្ចប្រជុំ កំពូល​អាន​ជុ ដែល​រៀបចំ​ដោយ ក្រុមហ៊ុន​នេះ ។​

​តាម​ការណែនាំ​ពី​អ្នកទទួលខុសត្រូវ​នៃ​ក្រុមហ៊ុន​អាន​ជុ​បានឱ្យដឹងថា ក្រុង​គុន​មីង​មាន​អាកាសធាតុ អំណោយ ផល​ដល់​ការដាំ​កូនដើម​ផ្កា Anthurium ។ ជាពិសេស​ក្រុង​គុន​មីង​មាន​ជើង​ហោះ ហើរ​ត្រង់​ទៅ​ក្រុង​ធំៗ​ដ៏​ច្រើន​នៃ​ប្រទេស ផ្សេងៗ ដែល​បានផ្តល់​ការងាយស្រួល ដល់​ការដឹកជញ្ជូន ។ នាពេលខាងមុខ ក្រុមហ៊ុន​គ្រោង​នឹង​ចាត់ទុក​ក្រុង​គុន​មីង ជា​កសិដ្ឋាន​ដាំ​ផ្កា​ធំជាងគេ​សម្រាប់ ផ្គត់ផ្គង់​ផ្កា​ស្រស់​ដល់ទី​ផ្សារ​ផ្សេងៗ​ក្នុង ទ្វីបអាស៊ី ៕ រូបថត​ដោយ ហ៊ូ សៀវ​យ៉ុង​

(​រូបថត​ដោយ ហ៊ូ សៀវ​យ៉ុង​)​