ផ្ញើ​កូនស្រី​តូច​ឱ្យ​ម្តាយ​មើល​ភ្លេចខ្លួន​លង់ទឹក​អាង​ក្បែរ​ផ្ទះ​ស្លាប់​

954
ចែករម្លែក

​ដោយៈ​ភ្នំ​ដែក​/​ព្រះ​វិហារៈ​ម្តាយ​ឪពុក​បាន​ផ្ញើ​កូនស្រី​តូច​ឱ្យ​ម្តាយ​មើល​តែ​ម្តាយ​ត្រូវជា​ជីដូន​បាន​ភ្លេចខ្លួន​ចៅ​ក៏បាន​លង់ទឹក​អាង​ក្បែរ​ផ្ទះ​ស្លាប់​។​ហេតុការណ៍​ដ៍​គួរ​រន្ធត់​នេះ​បាន​កើតឡើង​ស្ថិតក្នុង​ភូមិ​ថ្កែ​ង​ឃុំ​រហ័ស​ស្រុក​រវៀង ខេត្តព្រះវិហារ​កាលពី​ថ្ងៃ​ទី​១៩​ខែកក្កដា​ឆ្នាំ​២០១៨​។​

​លោក​វរៈសេនីយ៍ឯក​សាយ​ដេ​ត​អធិការនគរបាល​ស្រុករ​វៀង​បានឱ្យដឹងថា​មុនពេល​កើតហេតុ​ឪពុក​ដែលជា​មន្ត្រីនគរបាល​បាន​ទៅ​បំពេញការងារ​ដូច​ធម្មតា​នៅ​ប៉ុស្តិ៍​។​ចំណែក​ម្តាយ​ជា​គ្រូបង្រៀន​បាន​ចេញទៅ​ស្ទូងស្រូវ​នៅឯ​ស្រែ​ដោយបាន​ផ្ញើ​កូនស្រី​តូច​រងគ្រោះ​នេះ​ឱ្យ​ម្តាយ​ដែល​ត្រូវជា​ជីដូន​ដែលមាន​វ័យ​ជាង​៧០​ឆ្នាំ​មើល​។

​លោក​វរៈសេនីយ៍ឯក​បាន​បន្ត​ថា​ស្រប​ពេលដែល​ជីដូន​មិនបាន​ចាប់អារម្មណ៍​និង​ចៅ​តែ​រយៈពេល​មួយ​ភ្លែត ស្រាប់តែ​បាត់​ចៅ​មិនដឹង​ទៅណា ធ្វើឱ្យ​គាត់​ខំ​ដើររក​ដោយ​នឹកស្មានថា​ទៅលេង​ផ្ទះ​ញាតិ​ជិតខាង ។​លុះ​ពេល​ដើររក​មិនឃើញ​ក៏មាន​ការផ្អើលឆោឡោ​ដល់​ញាតិ​ជិតខាង​ជួយ​ដើររក ស្រាប់តែ​ប្រទះឃើញ​ក្មេងស្រី​តូច​នេះ​លង់ទឹក​អាង​ក្បែរ​ផ្ទះ​ស្លាប់បាត់​បង់ជីវិត​គួរអោយ​តក់ស្លុត​បំផុត​។​

​លោក​សាយ ដេ​ត​បាន​បន្តទៀតថា​អាងទឹក​ដែល​ក្មេងស្រី​តូច​លង់​ស្លាប់​នេះ​គឺមាន​កំពស់​ប្រហែល​៧​តឹក ដោយបាន​ផ្ទុក​ទឹក​ពេញ​ដោយសារ​ទឹកភ្លៀង​។​លោក​បន្តថា​ក្រោយ​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បានប្រគល់​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​លោក​សាយ ដេ​ត​បាន​ឱ្យដឹងទៀតថា​ក្មេងស្រី​តូច​ដែល​ស្លាប់​មានឈ្មោះ​ទុំ ចរិយា​ភេទ​ស្រី​អាយុ​ទើបតែ​២​ឆ្នាំ​ប៉ុណ្ណោះ​។​ជាមួយនិង​ការបាត់បង់​កូនស្រី​ជាទី​ស្រឡាញ់ និង​ដើម្បី​ចូលរួម​មរណៈ​ទុក​នេះ លោក​ហោ ប៊ុន​ហ៊ួ​រ​អភិបាលស្រុក​រវៀង ខេត្តព្រះវិហារ បាន​ដឹកនាំ​ក្រុមការងារ​ស្រុក​នាំ​ថវិការ​ចំនួន​៧៨៥.០០០​រៀល​ទៅ​ចូលរួម​រំលែក​ទុក្ខ​ផងដែរ​៕S/​

​ផ្ញើ​កូនស្រី​តូច​ឱ្យ​ម្តាយ​មើល​ភ្លេចខ្លួន​លង់ទឹក​អាង​ក្បែរ​ផ្ទះ​ស្លាប់​