ផ្ញើ​សារ​ច្រើនលើក​ទីបំផុត​បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្នះ​ប្រាក់រង្វាន់​៦​ម៉ឺន​ដុល្លារ

865
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: បន្ទាប់ពី​ចូលរួម​ផ្សងសំណាង​ក្នុង​កម្មវិធី​ផ្ញើ​សារ ដើម្បី​ឈ្នះ​ប្រាក់រង្វាន់​១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​មក ទីបំផុត​បុរស​រស់នៅ​ភ្នំពេញ​ម្នាក់ បានឈ្នះ​ប្រាក់រង្វាន់​រហូតដល់​៦​ម៉ឺន​ដុល្លារ​។​

​បុរស​ជួប​សំណាង​រូបនេះ​មានឈ្មោះ លោក ម៉ុក អ៊​ន់ សព្វថ្ងៃ​រស់នៅ​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​។​

​បុរស​មានសំណាង​រូបនេះ បានបង្ហាញ​ក្តីសប្បាយ​រីករាយ​ក្នុងពេល​មក​ទទួល​រង្វាន់​ពី​ក្រុមហ៊ុន​សែ​ល​កាត កាលពី​រសៀល​ថ្ងៃទី​១​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ថា ការផ្ញើ​សារ​កន្លងមក​គាត់​គ្រាន់តែ​សាកល្បង​ប៉ុ​
​ណ្ណោះ​ទីបំផុត​ពេលនេះ បានឈ្នះ​រង្វាន់​ហួស​ពី​ការ​គិតទុក​ទៅទៀត​។​

​ក្នុងការ​ឈ្នះ​រង្វាន់​ដ៏​ច្រើន​រហូតដល់​៦​ម៉ឺន​ដុល្លារ​នេះដែរ លោក ម៉ក់​អ៊​ន់ បានឱ្យដឹង​បន្ថែមថា ប្រាក់រង្វាន់​នេះ វា​ពិតជា​ជួយ​ដោះស្រាយ​ជីវភាព​ដល់​ទាំង​រូបគាត់ និង​ក្រុមគ្រួសារ​ច្រើន​ខ្លាំងណាស់​។ ក្នុងពេលដែល​ដឹងថា ត្រូវ​រង្វាន់​នេះដែរ ធ្វើឱ្យ​រូបគាត់​សប្បាយចិត្ត​រក​បាយទឹក​ស្ទើរ​មិន​ចង់​ចូល​និង​ដេក​ពួន​មិន​លក់​។​

​បុរស​រូប​បាន​បន្ថែមថា ”​ប្រាក់រង្វាន់​នេះ ខ្ញុំ​នឹង​យកទៅ​បង្កើត​មុខរបរ​បន្ថែម គ្រាន់​ដោះស្រាយ​ជីវភាព និង​ប្រាក់​មួយចំនួន​ទុក​គ្រាន់​នាពេល​ចាស់​ទៅ​”​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​សែ​ល​កាត​បានប្រគល់​ប្រាក់រង្វាន់​ដល់​អតិថិជន​របស់ខ្លួន​រៀងរាល់​សប្តាហ៍ ក្នុងនេះ​គេ​ឃើញ​រង្វាន់​ធំ​បំផុត​មាន​ច្រើន​រហូតដល់​៩​ម៉ឺន​ដុល្លារ និង​ទាប​បំផុត​ចំនួន​១​ម៉ឺន​ដុល្លារ​៕ ល​