ផ្តន្ទាទោស​ក្រុម​ប្លន់​បាញ់​អោយ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​

1100
ចែករម្លែក

(​ភ្នំពេញ​): សំណុំរឿង​បាញ់​ប្លន់​យក​កា បូ​ប​និង​ទូរស័ព្ទដៃ បណ្តាលអោយ​យុវ ជន​ម្នាក់​ស្លាប់ និង នារី​២​នាក់​រងរបួស ធ្ងន់​ស្រាល ដែលមាន​វីដេអូ​ឃ្លី​ប ផ្អើល បណ្តាញ​ទំនាក់ទំនង​សង្គម​នោះ នៅ ថ្ងៃទី​១៨ ខែសីហា សាលាដំបូង​រាជ​ធា នី​ភ្នំពេញ​បានប្រកាស​សាលក្រម​ផ្តន្ទា ទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត និង ពិន័យ​ជា​ប្រាក់ ៥​លាន​រៀល ពីបទ ឃាតកម្ម​គិតទុក​ជាមុន និង កាន់កាប់ អាវុធ​ខុសច្បាប់​។​

​ការសម្រេច​ផ្តន្ទាទោស​នេះ បន្ទាប់ពី តំណាង​អយ្យកា​រលោក​ខាំ សុ​ផា​រី បានធ្វើ​សេចក្តីសន្និដ្ឋាន សូម​កែប្រែ​ការ ចោទប្រកាន់​លើ​ជនជាប់ចោទ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរ​ណៈ​ភាព​ជនរងគ្រោះ ទៅជា​បទ ឃាតកម្ម​គិតទុក​ជាមុន វិញ​។​

​ជនជាប់ចោទ​ឈ្មោះ​អ៊ុំ សួស្ដី អាយុ ៣៣​ឆ្នាំ និង​ឈ្មោះ ចាន់ តារា​រិ​ទ្ធ អាយុ ២៧​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល​លេខ​០០១ ផ្លូវ​ទ្រុងមាន់ ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។ ជាមួយ​ការឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បា​ន អាវុធ​វែង​ខ្លី ចំនួន​៣​ដើម (M16​កាត់ ចំនួន ១​ដើម គ្រាប់ ២៥​គ្រាប់​, ម៉ាក Bareta ចំនួន ១​ដើម គ្រាប់ ១០​គ្រាប់​, ម៉ាក Herstal ចំនួន ១​ដើម គ្រាប់ ៧​គ្រាប់​), ម៉ូតូ ៣ គ្រឿង វិទ្យុទាក់ទង ៣​គ្រឿង​, ស្លាក​លេខ​ម៉ូតូ ២​និង​វត្ថុតាង​មួយ ចំនួន​ទៀត​។​

​មូល​ហេតុដែល​នាំអោយមាន​ការឃាត់ ខ្លួន​នេះ​គឺ​កាលពី​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៧​ពួកគេ​២​នាក់​និង​បក្ខ ពួក​ម្នាក់ទៀត​បានធ្វើ​សកម្មភាព ប្លន់ និង​បាញ់ប្រហារ​ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​បើតាម​វីដេអូ​ឃ្លី​ប​ដែល​ត្រូវបាន​គេ​ចែកចាយ​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺ​ពួកគេ​២​នាក់​បាន​ប្រតាយប្រតប់​យក​កាបូប​ហើយ​បាញ់​បុរស​ម្នាក់​ឈ្មោះ ចាន់ សុខ​ជា អាយុ ២៤ ឆ្នាំ ចំនួន​៤​គ្រាប់​ដែល​ព្យាយាម​បើកឡាន​បុក​ពួកគេ​បណ្ដាល​ឲ្យ​ស្លាប់​នៅ ពាក់កណ្ដាល​ផ្លូវ​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ ខណៈ​នារី ២ នាក់​ទៀត​ម្នាក់​ឈ្មោះ ចាន់ ស្រី​ប៉ អាយុ ១៨ ឆ្នាំ​ជា​ប្អូនស្រី​បង្កើត​ជនរងគ្រោះ និង នេ​ត សុធា​រ័ត្ន អាយុ ២២ ឆ្នាំ​ជា​គូ​ដណ្ដឹង​ជនរងគ្រោះ​ត្រូវបាន​ក្រុម​ជនសង្ស័យ​ទាត់​ធាក់​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​។ ក្នុង​អំពើ​ប្លន់​នោះ​ក្រុម​ជនសង្ស័យ​បាន​ដណ្ដើមយក​ទូរស័ព្ទដៃ iPhone 6 មួយគ្រឿង និង កាបូប​លុយ មួយ​ដែលមាន​លុយ​ជាង ៣០០​ដុល្លារ​៕L ដោយៈ​ស្រី​លក្ខណ៍​