ផ្តន្ទាទោស​ពូ​សម្លាប់​ក្មួយ​ស្រី​ប្លន់​ទ្រព្យ​ដាក់ពន្ធនាគារ ១៥​ឆ្នាំ​

602

(​ភ្នំពេញ​)៖ លោក លឹម មករន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៦ ខែធ្នូ បានប្រកាស​សាលក្រម​​ផ្តន្ទាទោស​ជនជាប់ចោទ​ជា​ពូ​បង្កើត​ដែល​សម្លាប់​ក្មួយ​ស្រី ប្លន់​យក​ទ្រព្យសម្បត្តិ ដាក់ពន្ធនាគារ​រយៈពេល ១៥​ឆ្នាំ ពីបទ ឃាតកម្ម​។​

​ជនជាប់ចោទ​ឈ្មោះ ពៅ វុទ្ធី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រីឯ​ជនរងគ្រោះ ឈ្មោះ ពៅ សុភ​ក្តិ ភេទ​ស្រី អាយុ ២៣​ឆ្នាំ​។​

​នៅក្នុង​សវនាការ​ជនជាប់ចោទ​បាន សារភាពថា​ខ្លួន ពិតជា​បាន លួច​ទូរស័ព្ទ​របស់​ជនរងគ្រោះ​មែន ។​ដោយសារ​ជនរងគ្រោះ​​មក​ទាន់​ទើប​ខ្លួន វាយ​ច្របាច់ក និង​យក​ខ្សែភ្លើង​រឹត​ក​សម្លាប់​ជនរងគ្រោះ​តែម្តង ។ ក្រោយពី​សម្លាប់​ជនរងគ្រោះ​រួច ហើយ ខ្លួន​បាន​ចងដៃ​ចងជើង​ប្អូនស្រី​របស់​ជនរងគ្រោះ ដែលមាន​អាយុ​២​ឆ្នាំ​ម្នាក់ទៀត ។​

​គួររំលឹកថា​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​និង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ច្បារអំពៅ​បាន​ឃាត់ខ្លួន ជនជាប់ចោទ កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៧៕​ដោយៈ​ស្រី​លក្ខណ៍​/sn

​ជនជាប់ចោទ​ពេល ឃាត់ខ្លួន​